មាស សុខសោភា រំឮកថាករណីហិង្សាស្រដៀង កញ្ញា ទេព បូព្រឹក្ស ធ្លាប់កើតមានមកលើខ្លួន

  • 2018-12-27 09:51:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍ហិង្សា គប់សា្របៀរមកលើសិល្បករ មិនមែនជារឿងដំបូងកើតមកលើ កញ្ញា ទេព បូព្រឹក្ស ម្នាក់នោះទេ កញ្ញា មាស សុខសោភា ផ្ទាល់សរសេរលើទំព័រហ្វេសប៊ុកខ្លួនថា ក៏ធ្លាប់ជួបរឿងស្រដៀង​គ្នា ដែលបញ្ហានេះ កើតឡើងលើស្រ្តី មិនថានៅក្នុងស្រុក ឬក្រៅប្រទេស។

ក្រៅពីនោះទៀតបញ្ហាបំពានផ្សេងៗក្នុងទីកន្លែងធ្វើការ លើស្រី្តពេលបំពេញការងារ អាចកើតឡើងលើស្រ្តីទូទៅ ហើយមិនត្រូវបានផ្សាយជាសារធាណៈ ដែលនេះជារឿងគួរតែលើកទឹកចិត្តជម្រុញរកយុត្តិធម៌ និងសងភាពថ្លៃថ្នូរលើស្រ្តី គ្រប់រូប​ មិនថាជាសិល្បករ ឬស្រ្តីណាម្នាក់នោះទេ។ នេះបើតាមការលើកឡើងដោយអ្នកគាំទ្រជាច្រើនដូចៗគ្នារបស់កញ្ញា មាស សុខសោភា និងកញ្ញា ទេព បូព្រឹក្ស ជុំវិញរឿងរ៉ាវជះស្រាបៀរពេលកញ្ញា ទេព បូព្រឹក្ស បំពេញការងារជាអ្នកចម្រៀងនៅលើឆាក កាលពីយប់ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ។

ក្នុងអត្ថបទខ្លីលើផេកហ្វេសប៊ុក កញ្ញា មាស សុខសោភា បរិយាយថា៖ «ក្នុងនាមខ្ញុំជាអ្នកសិល្ប:មួយ​រូប​អស់​រ​យៈពេល​១៥ឆ្នាំមកនេះ ខ្ញុំសូមបញ្ចេញ​មតិ​ខ្លះៗ ទាក់ទងនិងរឿង​ដែលបាន​កើត​ទៅ​លើ​ប្អូន​ស្រី ទេព បូព្រឹក្ស​ កាលពីយប់​ម្សិល​មិញ​នេះ​ ហើយនេះ​ជាបញ្ហាមួយ​ ដែល​តែ​ង​តែ​កើត​មានមក​លើ​សិល្បករ សិល្ប​ការិនី​យើង​មួយ​ចំនួន​ ទាំង​រូប​នាង​ខ្ញុំ​ផ្ទាល់​ ក៍​ធ្លាប់​ជួប​រឿងស្រដៀង​គ្នា​នេះ​ដែរ មិន​ថា​នៅ​ក្នុង​ប្រ​ទេស រឺក៍ក្រៅ​ប្រ​ទេស​ឡើយ។»

តារាចម្រៀង មាស សុខសោភាបន្តទៀតថា ៖ «ដូច្នេះ​ខ្ញុំសូមឲ្យ​មហាជនទាំង​អស់ មេត្តា​ជួយ​ឲ្យ​តម្លៃសិល្ប​ការិនី​ខ្មែរ​យើង ក៍ដូចជា​ លើកតម្កើង និង​ឲ្យ​តម្លៃ​ដល់​ស្រ្តីទាំង​អស់​ទូទាំង​ពិភព​លោក​ មិនថាគាត់ជាអ្នកសិល្ប: រឺក៍ជាអ្នក​ធ្វើ​ការ​អ្វី​មួយ​ក៍​ដោយ​ ពួកគាត់​សុទ្ធតែ​មាន​តម្លៃ​របស់​ពួកគាត់ ហើយ​ស្រ្តី​ទាំង​អស់​ប្រៀ​បបាន​ទៅ​ នឹងកូន​ស្រី​ បង​​ស្រី ប្អូន​ស្រី ម្តាយ និង​លោក​យាយ​ របស់​យើង​ដូច​គ្នា។»

ជាចុង​ក្រោ​យ មាស សុខសោភា សង្ឃឹមថា កញ្ញា ទេព បូព្រឹក្ស​ ឆាប់រក​ឃើញដំណោះស្រាយក្នុង​ប្រការ​ណាមួយ ហើយក៍​សូម​អោយ​កញ្ញា នៅ​តែមានកម្លាំងចិត្ត និង​រឹងមាំ តស៊ូ​ដើម្បីសិល្ប:ខ្មែរ​តទៅ​មុខ​ទៀត៕

អត្ថបទ៖ Sunny

អត្ថបទថ្មី