កាដូចុងឆ្នាំ! សង្ហារិមស្អាតៗច្រើនម៉ូដកំពុងដាក់តាំងបង្ហាញ និងលក់ចុះតម្លៃកម្រមាន

  • 2018-12-28 03:39:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

  • ជិតដាច់ឆ្នាំអីចឹង​ ច្បាស់ជាចង់​រៀបចំផ្ទះឲ្យស្អាត នាំសេរីសួស្តីឆ្នាំថ្មីហើយ​មែនទេ?
  • ចង់​បាន​គ្រឿង​សង្ហារិម​ល្អៗ ​ទំនើប​ៗ ប្រើ​ឲ្យ​ស្រួល​ខ្លួនហ្នឹង​គេ តែ​នៅ​សាញ​រឿង​តម្លៃ​ មែនអត់? លែង​ពិបាកហើយ​!
  • អ្នកជំនាញផ្គត់ផ្គង់គ្រឿងសង្ហារិម ដ៏ធំមួយ​នៅកម្ពុជា គឺ ក្រុមហ៊ុន ឌីហ្វើនីឈ័រ​ (D'Furniture) បានរៀបចំព្រឹត្តិការណ៏ តាំងបង្ហាញ គ្រឿងសង្ហារិមម៉ាកល្បីៗច្រើនសន្ធឹកសន្ធាប់

ព្រឹត្តិការណ៍​ពិព័រណ៍​គ្រឿង​សង្ហារិម​ធំ​បំផុត​ប្រចាំឆ្នាំ ២០១៨ Fantastic D'Furniture Show រយៈពេល​ ៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ២៨ ដល់ ៣០ ធ្នូ ២០១៨នេះនៅ ផ្សារ​ទំនើប​ AEON Sen Sok ជាន់ផ្ទាល់ដី នឹង​មានកម្មវិធីលក់​ប្រូម៉ូសិន​ចុងឆ្នាំយ៉ាង​ពិសេស​បំផុត​ ជាមួយ​ជម្រើសបង់រំលស់រយៈពេល ៦ខែដោយ​គ្មានការប្រាក់ នឹងលក្ខ័ណ្ឌងាយៗទៀតផង។​

​​« កាន់តែពិសេស និង​ធំជាងឆ្នាំមុនៗ ​ពិព័រណ៍​លើកនេះ​នឹង​ប្រមូល​ផ្តុំ​គ្រឿង​សង្ហារិម​ទំនើប​គ្រប់​ម៉ូដ ជាច្រើន​ប្រភេទ​ដ៏​សម្បូរ​បែប​ដាក់​មួយ​កន្លែង​ ងាយ​ស្រួល​សម្រាប់​អតិថិជន​ដើរ​មើល​។ យើង​សូម​អញ្ជើញ​អ្នកមានបំណងចង់​ចាប់ដៃគូរសហការ​អាជីវកម្ម អ្នក​មាន​គម្រោង​ទិញ ឬ ប្តូរគ្រឿង​សង្ហារិមថ្មី ឬ អ្នក​គ្មាន​គម្រោង​ក៏​គួរ​អញ្ជើញ​មក​ដែរ ព្រោះ​មិន​ងាយ​មាន​ឡើយ ទំនិញ​ល្អ​មាន​ប្រូម៉ូសិន​ពិសេស​ខ្លាំង​ដល់​ម្ល៉ឹង» ។ នេះ​ជា​ការ​លើក​ឡើង​ដោយ​តំណាង​ក្រុមហ៊ុន D'Furniture ដែល​រៀប​ចំ​ព្រឹត្តិការណ៍​នេះ។​

« គ្រប់ម៉ាក គ្រប់ម៉ូដ​គ្រឿង​សង្ហារិម​ទាំងអស់នេះគឺ សុទ្ធតែជាផលិតផល​ចេញ​ពី​រោងចក្រផលិត​គ្រឿង​សង្ហារិម ដែលទទួលស្គាល់​ដោយ​ស្ថានប័ណ្ណល្បីៗ ថា​មិនប៉ះពាល់សុខភាព នឹងជាប់​ធនរឹងមាំ ប្រើបានយូ»។​ លោកស្រីបញ្ជាក់បន្ថែម។​

(រូបភាពពីការតាំងពិព័រណ៍ឆ្នាំមុន)

« ក្រុមហ៊ុន​ហ៊ាន​ធានា​ទាំង​គុណភាព តម្លៃ នឹងសេវាកម្ម លើ​ទំនិញ​ដែល​ដាក់​តាំង​លក់​ក្នុង​ឱកាស​នោះ គឺ​សុទ្ធ​សឹង​ជា​ទំនិញ​គុណភាព​ខ្ពស់ ពិសេស​គឺ គ្រឿង​សង្ហារិម​ល្បី​សាឡុង ម៉ាក​ Carl Carl របស់ប្រទេសបារាំង និង ឈុតគ្រែគេង​ម៉ាកCBD របស់​អ៊ីតាលី ដែល​យើង​គ្រោង​លក់​ក្នុង​តម្លៃ​ពិសេស​សម្បើម​តែ​ម្តង ដែល​ប្រៀប​បាន​កាដូ​ពិសេស​ចុង​ឆ្នាំ​ចំពោះ​អតិថិជន​ដែល​តែង​គ្រឿង​សង្ហារិម​របស់​ D'Furniture យើង​កន្លង​មក»។ កញ្ញាបញ្ជាក់​បន្ថែម។

កុំ​ខាន​ណា៎ មួយ​ឆ្នាំ​មាន​ម្តង បើ​រំលង​ដឹង​តែ​ស្តាយ​ហើយ!

Fantastic D'Furniture Show ចាប់​ពីថ្ងៃ សុក្រ ទី ២៨ រហូត​ដល់​ថ្ងៃ ទី ៣០ ធ្នូ ២០១៨ នៅ​ AEON Sen Sok !   ពិព័រណ៍​នេះ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន D'Furniture ដែល​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​គ្រឿង​សង្ហារិម​ទំនើប​ទាន់​សម័យ​​ជាច្រើន​សម្បូរ​បែប ​តែង​តែ​ធានា​ទំនុក​ចិត្ត​អតិថិជន​ជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​កម្ពុជា៕​


អត្ថបទ​៖ ដេត​ លីដា