Bella Ranee និង Weir Sukollawat រម្លឹកគ្រាកាលជួបគ្នាលើកដំបូង​

  • 2018-12-28 01:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​កម្រ​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​ខ្លាំង​ដូច​គូស្នេហ៍​គេ​ដទែ ប៉ុន្តែ​ Weir Sukollawat និង​ Bella Ranee តែង​ធ្វើ​ឲ្យ​គ្រប់​គ្នា​សរសើរ​នឹង​ភាព​ស្មោះស្ម័គ្រ​ និង​ក្ដី​ស្រឡាញ់​របស់​ពួកគេ​មាន​ឲ្យ​គ្នា។

ដោយ​ឡែក​ និយាយ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​នឹង​ GQ Thailand តារា​សម្ដែង​ Weir Sukollawat បាន​បង្ហើប​ពី​ពេល​ដែល​លោក​ជួប​ជាមួយ​ Bella ដំបូង។

“ខ្ញុំ​បាន​ជួព​ អូន​ Bella លើក​ដំបូង​នៅពេល​យើង​ថត​រឿង​ជាមួយ​គ្នា។ ពេល​នោះ​ នាង​ទើប​តែ​ចាប់​ផ្ដើម​ចូល​ប្រឡូក​សិល្បៈ​ប៉ុណ្ណោះ។ ខ្ញុំ​ព្យាយាម​និយាយ​លេង​ជាមួយ​នាង​ពីនេះ​ពីនោះ​ ប៉ុន្តែ​នាង​មិន​និយាយ​ជាមួយ​ខ្ញុំ​ច្រើន​ទេ”។ នេះ​បើ​តាម​ Weir បាន​បញ្ជាក់។

លោក​នៅ​បន្ត​ថា៖ "ពេល​ខ្លះ​ខ្ញុំ​និយាយ​សើច​កំប្លុកកំប្លែង​ជាមួយ​នាង​ ប៉ុន្តែ​យើង​មិន​បាន​ទាក់ទង​គ្នាញឹកញាប់​អីទេ​កាល​នោះ”។

ចំណែក​ Bella វិញ​ក៏​បាន​រម្លឹក​កាល​ពី​ជួប​ Weir ដំបូង​ដែរថា៖ "ខ្ញុំ​ធ្វើ​ការ​ជាមួយ​គាត់​ដំបូង​ពេល​ថត​រឿង​មួយ​ដែល​មិនអាច​បញ្ចាំង​បាន​ អ៊ីចឹង​ហើយ​ទើប​មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា​ តើ​ពួកខ្ញុំ​ជួប​គ្នា​ដំបូង​ដោយ​របៀបណា”៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី