​ការ​សាង​សង់​​ទីលាន​បឹង​កេត នឹង​​រួចរាល់​យឺត​​ដោយសារ...

  • 2018-12-28 02:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទីលាន​របស់​បឹង​កេត​បាន​ចាប់​ផ្ដើម​សាង​សង់​មួយ​រយៈ​ពេល​​ហើយ និង​បាន​រួច​រាល់​ប្រមាណ​ជា ៣០ទៅ៤០ ភាគរយ​ ដែល​គ្រោង​​​​សម្រេច​ឲ្យ​បាន​ប្រើប្រាស់​​​ក្នុង​អំឡុង​ខែ​មេសា ឆ្នាំ​២០១៩។ ប៉ុន្តែ​​ការ​សាង​សង់​នេះ​នឹង​យឺតយ៉ាវ​ចំនួន​​ពី ២ ទៅ​៣ ខែ​ ដោយ​សារ​ប្រធាន​ក្លឹប​​យក​គម្រោង​មួយ​ចំនួន​មក​សិក្សា​ឡើង​វិញ។

ការ​​រៀបចំ​ដាំ​ស្មៅ (រូប​ថត៖​បឹងកេត)

​លោកស្រី​ ពុធ ធីតា បាន​ឲ្យ​ដឹង​ថា ទីលាន​នឹង​អាច​​រួច​រាល់​យឺត​ដោយសារ​ ប្ដី​របស់​ខ្លួន​បាន​យក​គម្រោង​មួយ​ចំនួន​​មក​សិក្សា​ឡើង​វិញ។ ​​ប្ដី​របស់​អ្នក​ស្រី​ចង់​ឲ្យ​ការ​​សាងសង់​​​មាន​កម្រិត​ស្តង់ដារ​ខ្ពស់ទាំង​​កន្លែង​អង្គុយ និង​គុណភាព​​ទីលាន​ជា​ដើម។

​លោក​​ស្រី​សង្កត់​ធ្ងន់​ថា សម្រាប់​ការ​ធ្វើ​កន្លែង​អង្គុយ​ទស្សនា​គឺ​បាន​បុក​គ្រឹះ​រួច​រាល់​ហើយ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ដែល​មាន​ជម្រៅ​ ៨ ម៉ែត្រ​​។ ប៉ុន្តែ​ប្ដី​អ្នក​ស្រី​ចង់​ឲ្យ​ធានា​សុវត្ថិភាព​សម្រាប់​អ្នក​គាំទ្រ ១០០ % ​ក៏​បាន​​រៀប​ចំ​បុក​គ្រឹះ​ម្ដង​ទៀត​ដែល​បន្ថែម​ដល់ ១០ ម៉ែត្រ។ ​ប៉ុន្តែ​ការ​បន្ថែមជម្រៅ​បុក​គ្រឹះ​នេះ​ក៏​បាន​រួច​រាល់ និង​រៀប​ចំ​សាង​សង់​កន្លែង​អង្គុយ​​​បណ្ដើរ​ៗ ព្រមទាំង​​កំពុង​រៀបចំ​សាងសង់​បន្ទប់​មួយ​ចំនួន​​ផង​ដែរ។

ទីលាន​នេះ​ត្រូវ​បាន​ប្ដី​របស់​អ្នក​ស្រី​​ពិនិត្យ​ល្អិត​ល្អន់​មែន​ទែន ពោល​គឺ​ពិនិត្យ​ម្ដង​​​មួយ​ចំណុច​ៗ​ ដែល​ធ្វើ​ការ​​សាង​សង់​ស្ថិត​ក្នុង​កម្រិត​យឺតយ៉ាវ​ខ្លាំង​។ នេះ​ជា​ការ​បន្ថែម​របស់​លោក​ស្រី​ប្រធាន​​ខាង​លើ​។ ទីលាន​នេះ​មានទីតាំង​នៅ​បឹង​ស្នោ ខណ្ឌ​ច្បារ​អំពៅ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​