Messi ឆ្លើយ​តប​យ៉ាង​អេម​ ពេល​ Ronaldo បបួល​ទៅ​លេង​នៅ​អ៊ីតាលី​

  • 2018-12-28 02:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi ទី​បំផុត​បាន​បោះ​ពាក្យ​ទៅ​ Cristiano Ronaldo វិញ​ក្រោយ​អតីត​គូ​ប្រជែង​នៅ​ La Liga ចង់​ឃើញ​រូប​គេ​ចាកចេញ​ពី Barcelona ហើយ​ទៅ​លេង​នៅ​ក្លឹប​ណា​ក៏​បាន​នៅ​អ៊ីតាលី។​​

Ronaldo បាន​ចាកចេញ​ពី Real Madrid មុន​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​នេះ​ដោយ​ចូល​រួម​ជាមួយ​ Juventus ក្រោយ​ចំណាយ​ពេល​៩​ឆ្នាំ​ប្រជែង​គ្នា​ជាមួយ​ Messi។ ទៅ​ដល់​អ៊ីតាលី​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​បបួល​ Messi ឲ្យ​ស្វែង​រក​ទ្រនំ​ថ្មី​កុំ​នៅ​តែ​ក្លឹប​មួយ​ក្នុង​អាជីព​ដូច្នោះ​ ហើយ​បើ​សិន​ជា​អាច​គឺ​ទៅ Serie A កាន់​តែ​ល្អ។​

"ខ្ញុំ​លេង​នៅ​អង់គ្លេស, អេស្ប៉ាញ, អ៊ីតាលី​ និង​ព័រទុយហ្គាល់ ស្រប​ពេល​ Messi លេង​នៅ​តែ​អេស្ប៉ាញ។​ សម្រាប់​ខ្ញុំ​ ជីវិត​គឺ​ជា​ការ​ប្រកួត​ប្រជែង។ ខ្ញុំ​សង្ឃឹម​ថា Messi​ នឹង​មក​លេង​នៅ​អ៊ីតាលី​ដូចជា​ខ្ញុំ​នៅ​ថ្ងៃ​ណា​មួយ"។​ Ronaldo និយាយ​ដូច្នេះ។​

យ៉ាង​ណា​ Messi បាន​តប​ទៅ​វិញ​តាម​រយៈ​កាសែត​ Marca ថា៖ យល់​ព្រម​ទៅ​អ៊ីតាលី​តាម​ការ​ស្នើ​របស់​ Ronaldo? ខ្ញុំ​មិន​ត្រូវ​ការ​នោះ​ទេ។​ ខ្ញុំ​កំពុង​លេង​នៅ​ក្លឹប​ខ្លាំង​បំផុត​ក្នុង​លោក​។ ការ​ប្រកួត​ប្រជែង​របស់​ខ្ញុំ​គឺ​ប្រែប្រួល​ជា​រៀងរាល់​ឆ្នាំ​ ដូច្នេះ​ខ្ញុំ​មិន​ត្រូវ​ការ​ប្ដូរ​ក្រុម​ ឬ​លីគ​ឡើយ។​ Barca គឺ​ជា​ផ្ទះ​របស់​ខ្ញុំ"៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន