មុន​ឆ្លង​ឆ្នាំ​សកល! សួន​ទឹក​កម្សាន្ត​​ដ៏​ធំ​មួយ​រចនា​ថ្មី​ ប្រកាស​ពី​តម្លៃ​កាន់តែ​ពិសេស

  • 2018-12-28 03:31:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់តែ​អស្ចារ្យ ថ្ងៃ​ចុង​សប្ដាហ៍ អាណាព្យាបាល​ចង់​ឲ្យ​កូន​ៗ បាន​សប្បាយ​រីករាយ នឹង​ការ​កម្សាន្ត​លេង​ទឹក​នោះ សួន​ទឹក​ Water Garden by IZE បាន​រចនា​រូបរាង​ថ្មី ដោយ​បំពាក់​ឧបករណ៍​ទំនើប​ៗ និង​សម្បូរ​ ដើម្បី​រង់ចាំ​ស្វាគមន៍​ពួកគេ នៅ​ផ្សារ​ទំនើប​ AEON 2 សែន​សុខ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​របស់​សួន​ទឹក Water Garden by IZE ពេល​នេះ​យើង​បាន​បើក​ដំណើរ​ការ​ជា​ថ្មី ជាមួយ​នឹង​ការ​រចនា​ថ្មី កាន់តែ​ស្រស់​ស្អាត​ជាង​មុន ព្រមទាំង​បាន​បន្ថែម​នូវ​កន្លែង​សម្រាក​ដែល​ត្រជាក់ និង​ផាសុកភាព​ដល់​ក្រុម​គ្រួសារ​អស់​លោក​អ្នក​ជាទី​ពេញ​ចិត្ត។

សួន​ទឹក​លំដាប់​ពិភព​លោក​ ដែល​ផ្ដល់​ការ​កម្សាន្ត​សម្បូរ​បែប មិន​មាន​ត្រឹមតែ​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​ថ្មី ប៉ុន្តែ​ថែម​ទាំង​​ផ្ដល់​មក​ជាមួយ​តម្លៃ​ថ្មី​ទាប​ជាង​មុន ជឿជាក់​ថា ប្រិយមិត្ត ជាពិសេស​អាណាព្យាបាល​​ពិត​ជា​ពេញ​ចិត្ត​​នឹង​តម្លៃ​ថ្មី​។

សូម​មើល​តម្លៃ​ នៅ​ក្នុង​រូបភាព

មក​មើល​ទិដ្ឋភាព Water Garden by IZE ទាំង​អស់​គ្នា​ថា​មាន​អ្វី​ប្លែក​ខ្លះ៖

អត្ថបទ៖ ដៃគូសហការ