"កាមទេពស្នេហ៍ វគ្គស្នេហ៍ចៃដន្យ" ប្រជុំសុទ្ធតែតួល្បី Champoo និង Ken ដឹងតែមិនចាញ់វគ្គមុនទេ

  • 2018-12-28 03:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង «កាមទេពស្នេហ៍ វគ្គស្នេហ៍ចៃដន្យ» គឺ​ជា​វគ្គ​ចុង​ក្រោយ​នៃ​រឿង​កាមទេព​ស្នេហ៍​ទាំង​ប្រាំ​បី​វគ្គ​ ដោយ​នៅ​ក្នុង​រឿង​មួយ​នេះ​ប្រជុំ​សុទ្ធ​តែ​តារា​ល្បីៗ​ និង​មាន​បទ​ពិសោធ​ច្រើនឆ្នាំក្នុងការសម្តែង។

តួឯក​រួម​មាន​ Ken (Peem) ចាប់​ដៃ​គូ​ជាមួយ​ Champoo (Waralee) និង​តារា​សម្តែង​ដែល​ជា​តួ​ឯក​ក្នុង​វគ្គ​មុនៗ​នៃរឿង«កាមទេពស្នេហ៍»។ «កាមទេពស្នេហ៍ វគ្គស្នេហ៍ចៃដន្យ» រៀបរាប់​ពី​ជីវិត​របស់​ Waralee ដែល​នាង​មាន​អាយុ​៣០ឆ្នាំហើយ តែនៅមិនទាន់​មាន​អ្នកណា​មក​ស្រឡាញ់​នាង​ ហើយ​នាង​គឺ​ជា​អ្នក​ចុង​ក្រោយ​គេ​នៅ​ក្នុង​ក្រុម​ Cupid Hut ដែលនៅលីវ។

Waralee​ គឺ​ជា​លេខា​ជំនិត​របស់​ Peemដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ Cupid Hut ហើយ​ក៏​ជា​មនុស្ស​តែ​ម្នាក់​ដែល​ធ្វើ​ឲ្យ Waraleeឧស្សាហ៍​ខឹង​ ព្រោះ​តែ Peemជា​មនុស្ស​ឆេវឆាវ។ Peem បាន​លួច​ស្រឡាញ់​ Waralee ប៉ុន្តែ​មិន​ហ៊ាន​សារភាព​ ព្រោះ​ខ្លាច​ទទួល​បាន​ចម្លើយ​បដិសេធ។ រហូត​ដល់​ពេល​មួយ​ Waraleeត្រូវ​បាន​បុរស​ក្មេង​ជាង​នាង​ជិត​ដប់​ឆ្នាំ​សារភាព​ស្រឡាញ់​នាង​នៅ​ចំពោះ​មុខ​Peem​ ទើប​ធ្វើ​ឲ្យ​ Peemគិត​ថា​ខ្លួន​កំពុង​តែ​បាត់បង់​ Waralee ដោយ​សារ​តែ​មិន​ហ៊ាន​សារភាព។

ភាព​បរាជ័យ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ Peem​ ចុះ​ចាញ់​ឡើយ​ Peemក៏​បាន​ដណ្តើម​យកWaraleeមក​វិញ​ និង​បាន​សារភាព​ថា​ខ្លួន​បាន​ស្រឡាញ់​ Waralee។ Waraleeក៏​បាន​ស្រឡាញ់​ Peem ដូចគ្នា​ នាង​នៅ​រង់ចាំ Peemសុំ​នាង​រៀបការ​ និង​ផ្តល់​ការ​ទុក​ចិត្ត​ឲ្យ​នាង​ច្រើន​ជាង​នេះ។ ប៉ុន្តែ​ Peemនៅ​តែ​មិន​អាច​បំពេញ​គ្រប់​នូវ​អ្វី​ដែល​នាង​ចង់​បាន​ ស្រប​ពេល​ដែល​សង្សារ​ចាស់​របស់​ Waralee បាន​វិល​ត្រឡប់​មក​វិញ​ និង​បាន​សុំ​នាង​ត្រូវ​គ្នា​វិញ​ដោយ​បាន​យក​ចិត្ត​គ្រប់​បែប​យ៉ាង​ Waralee ក៏​បាន​សម្រេច​ចិត្ត​ជ្រើស​យក​សង្សារ​ចាស់​របស់​នាង។ តើ Peemនឹង​ត្រូវ​ធ្វើ​បែប​ណា​បើ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ត្រូវ​បាន​សង្សារ​ចាស់​ដណ្តើម​យក​ទៅ​វិញ? តើ​ចុង​បញ្ចប់​ពួកគេ​ពិតជា​បែក​គ្នា​មែន​ទេ?

បើ​ចង់​ដឹង​ច្បាស់​សូម​កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​ទស្សនា​រឿង​ «កាមទេពស្នេហ៍ វគ្គស្នេហ៍ចៃដន្យ» ចាក់​ផ្សាយ​ចាប់​ពី​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ២០១៨ រៀង​រាល់​ថ្ងៃ​ វេលា​ម៉ោង ៩:០០យប់ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន បន្ទាប់​ពី​រឿង «កាមទេពស្នេហ៍ វគ្គបន្លំស្នេហ៍»៕

ទស្សនាឈុតខ្លីសូមចុច៖

អត្ថបទ៖ យី សុធារី