តាម​ពិត​កំពូល​ស្រី​ស្រស់​តួឯក​រឿង "Aquaman” មាន​រឿង​រ៉ាវ​ស្រដៀង​ Angelina ខ្លាំង​នឹក​ស្មាន​មិន​ដល់

  • 2018-12-28 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​សម្ដែង​ជា​តួ​ឯក​ស្រី​ក្នុង​រឿង "Aquaman” គឺ​តួ Mera តារា​សម្ដែង Amber Heard កាន់​តែ​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​មួយ​កម្រិត​ទៀត​នៅ​ហូលីវូដ។ នេះ​មិន​​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ទេ ដោយ​សារ​តែ​នាង​មាន​សម្រស់​ស្រស់​ស្អាត​មិន​ធម្មតា​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ Amber មាន​រឿង​រ៉ាវ​ស្រដៀង​ជាមួយ​នឹង​ Angelina Jolie ខ្លាំង​ក្នុង​អាជីព​ជា​តារា​សម្ដែង​នៅ​ហូលីវូដ។

Amber Heard សម្ដែង​ជា​តួអង្គ Mera

**ចំណុច​សំខាន់ៗ​ទាំង​នោះ​មាន​ដូច​ជា៖**

Amber មាន​ទម្រង់​មុខ​ស្អាត​ខ្លាំង​ស្ទើរ​តែ​ឥត​ខ្ចោះ

មិន​ចង់​ជាង​ Angelina ប៉ុន្មាន​ទេ តារា​រូប​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​តារា​ស្រី​ម្នាក់​ដែល​មាន​សម្រស់​ទម្រង់​មុខ​ស្អាត​ខ្លាំង ជាមួយ​នឹង​ការ​ Rate ដល់​ទៅ ៩១,៨៥% ធ្វើ​ឲ្យ​សម្រស់​នាង​ស្អាត​ជាង​តារា​ល្បីៗ​ដូច​ជា Kim Kardashian, Scarlett Johansson និង Marilyn Monroe ជា​ដើម។

Amber និង Angelina សុទ្ធ​តែ​ធ្លាប់​មាន​មិត្ត​ស្រី

Amber ធ្លាប់​ទាក់​ទង​ជាមួយ​អ្នក​ថត​រូប​ស្រី​មួយ​រូប​ឈ្មោះ Tasya Van Ree អស់​រយៈ​ពេល​ដល់​ទៅ​ជាង​៥​ឆ្នាំ​ឯណោះ ខណៈ​ឯ Angelina Jolie ក៏​ធ្លាប់​ទាក់​ទង​ជាមួយ​តារា​សម្ដែង Jenny Shimizu។ ការ​បែក​បាក់​មិត្ត​ស្រី​នោះ​គឺ​នៅ​អំឡុង​ឆ្នាំ ២០១១​ ខណៈ​ពេល​ដែល​នាង​ថត​រឿង​ជាមួយ​តារា​សម្ដែង Johnny Depp ហើយ​ក៏​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ខណៈ​ពេល​ដែល Johnny មាន​ប្រពន្ធ​រួច​ទៅ​ហើយ។ នេះ​ក៏​ស្រដៀង​នឹង​ Angelina ដូច​គ្នា​ដោយ​នាង​ជួប​ជាមួយ​ Brad Pitt ពេល​ថត​រឿង "Mr and Mrs Smith” ខណៈ​ពេល​នោះ Brad Pitt ជា​ស្វាមី​របស់ Jennifer Aniston។ ចំណុច​សំខាន់​មួយ​ទៀត​នោះ​គឺ ពួក​គេ​សុទ្ធ​តែ​បែក​បាក់​ដូច​គ្នា។

Amber និង​អតីត​មិត្តស្រី

Amber អាច​ជា Angelina Jolie ទី​២?

ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​មាន​រឿង​រ៉ាវ​ស្រដៀង​គ្នា​ខ្លាំង ដូច្នេះ​ Amber នឹង​ក្លាយ​ជា​តារា​លំដាប់​កំពូល​ប៉ុន្តែ​នៅ​តែ​មាន​អ្នក​មិន​ពេញ​ចិត្ត​ច្រើន​គ្មាន​ខុស​គ្នា​ពី​ Angelina Jolie នោះ​ទេ។ ពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​ទស្សនាវដ្ដី​និង​កាសែត​អនឡាញ​ល្បី​ប្រៀប​ធៀប​គ្នា​ជា​ញឹកញាប់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ជា​តារា​ស្រី​ដែល​មាន​ទេពកោសល្យ​ក្នុង​អាជីព​ជា​តារា​សម្ដែង​និង​សម្រស់​ស្រស់​ស្អាត​កំពូល​ផុត​លេខ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម