ទិដ្ឋភាពខ្លះៗ នៃកម្មវិធីសម្ពោធ​វិមាន​ «នយោបាយ​ ឈ្នះ ឈ្នះ» នាថ្ងៃនេះ​

  • 2018-12-29 06:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

កម្ម​វិធី​សម្ពោធវិមាន​អនុស្សាវរីយ៍​ «នយោបាយ​ ឈ្នះ ឈ្នះ» ចាប់​ផ្តើម​ហើយ​នៅ​ថ្ងៃនេះ និង​បន្ត​រហូត​ដល់​ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ២០១៨។

កម្មវិធី​នេះ​រៀប​ចំឡើង​ដោយ​មាន​ការ​ចួល​រួមពី​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំង​​ប្រ​ដាប់អាវុធ អ្នកសិល្បៈ សិស្ស និស្សិត និង​ប្រ​ជា​ពល​រដ្ឋ​រាប់ពាន់​នាក់​ផ្សេង​ទៀត។ នេះបើ​តាម​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់ សម្តេច ហ៊ុន សែន នៅកាលពី​​ព្រឹក​​មិញ​។​

ប្រ​ភព​ដដែល​បន្តថា៖ «ការប្រារព្ធពិធីសម្ពោធវិមាននយោបាយ ឈ្នះ ឈ្នះ និងការអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនេះ នឹងធ្វើបន្តរហូតដល់ថ្ងៃ៣១ ខែធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំសកល ២០១៨ ចូល២០១៩ ដោយពេលរាត្រីនឹងមានការបាញ់កាំជ្រួច និងការប្រគំតន្ត្រីសម្រាប់ជាការកម្សាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ ក៏នៅមានព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត រួមជាការតាំងពិព័រណ៍ផលិតផលជាច្រើនផងដែរ»៕​

អត្ថបទ៖ ទូច សុខា