ខាត់ វ៉ៃហ៉ាំង រឭកដល់​ដៃ​គូ​ស្មោះ​ស្ម័គ្រពេល​បាន​ពាន "តារា​សម្តែង​ឆ្នើម​ប្រ​ចាំ​ឆ្នាំ ២០១៨ " ​​

  • 2018-12-29 06:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មី​ៗ​លោក ខាត់ វ៉ែ​ហាំង បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ជា​ច្រើន​ភ្ញាក់​ផ្អើល​ខ្លាំង នៅ​ពេល​បាន​ដឹង​ថា ​លោក​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស ពាន​រង្វាន់​ជ័យ​លា​ភី "តារា​សម្តែង​ឆ្នើម​ប្រ​ចាំ​ឆ្នាំ ២០១៨ " (Popular movie star of the year 2018) ​ដែល​លោក​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​។

អ្វី​ដែល​ប្រិយ​មិត្ត​កាន់​តែ​រំភើប​ចិត្ត​ខ្លាំង​បំផុត​នោះ ​គឺ​តារា​សម្ដែង​ប្រុស​រាង​សង្ហា​រូប​នេះ ​នៅ​លើក​យក​ដៃ​គូ​ដ៏​ស្មោះ​ស្ម័គ្រ​របស់​លោក ​កឺ​កញ្ញា ស៊ិន យូ​ប៊ីន ​ថែម​ទៀត។​

​តាម​រយៈ​រឿង "អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ" ​លោក​ទទួល​បាន​ការ​បោះ​ឆ្នោត​ច្រើន​ រហូត​បាន​ពាន​រង្វាន់​នេះ ​ដែល​រៀប​ចំ​ដោយ​រោង​ភាព​យន្ត​លេ​ជេន។ តប​ស្នង​នឹង​លទ្ធ​ផល​នេះ ​អតីត​ Freshies Boy ​បាន​អរគុណ​ដល់​ផលិតករ អ្នក​ដឹក​នាំ​រឿង តារា​សម្ដែង និង​ក្រុម​ការងារ​រូប​ដែល​ផ្ដល់​ឱកាស និង​កិច្ច​សហការ​ដ៏​កក់​ក្ដៅ​នាំ​មក​នូវ​ពាន​រង្វាន់​ជយលាភី​នេះ ។

លើស​ពី​នេះ ​លោក​ថែម​ទាំង​លើក​ថា មិន​អាច​បំភ្លេច​បាន​គឺ​កម្លាំង​ចិត្ត​ពី​សំណាក់​ដៃ​គូ​ដ៏​ស្មោះ​ស្ម័គ្រ​នៃ​របស់​លោក​ដែល​តែង​តែ​នៅ​ក្បែរ​ជា​ជំនួយការ​គ្រប់​ពេល​វេលា។

​អ្នក​គាំ​ទ្រ​របស់​លោក​ទាំង​អស់ ពិត​ជា​រីក​រាយ​ខ្លាំង​នៅ​ពេល​​តារា​សម្តែង ​ខាត់ ​វ៉ៃ​ហាំង ​ទទួល​បាន​ពាន​រង្វាន់​ពិសេស​បែប​នេះ ​មុន​ឆ្នាំ​ថ្មី​ចូល​មក​ដល់។

​ក្រៅ​ពី​នេះ ​បន្ទាប់​ពី​កញ្ញា ​ស៊ិន យូប៊ីន ​បាន​បង្ហាញ​រូប​បុរស​ម្នាក់​ ដែល​​នាង​បាន​ផ្អែក​ស្មា​អស់​ពេល​ជាង​៥​ឆ្នាំ​មក​ហើយ ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​លោក ​វ៉ៃ​ហាំង និង យូ​ប៊ីន ​កាន់​តែ​​បើក​ទូលាយ ​មិន​សូវ​លាក់​លៀម ​ឬ​ប្រកែក​ដូច​មុន​ទៀត​ទេ។ ​ថ្មី​ៗ ​នេះ​ក៏​ឃើញ​អ្នក​ទាំង​ពីរ​ដឹក​ដៃ​គ្នា​ទៅ​មុខ​វាំង ​ហូប​អាហារ​តាម​ផ្លូវ​ជាមួយ​គ្នាយ៉ាងរ៉ូមែនទិក និង​បន់​ស្រន់​សុំ​សេចក្តី​សុខ​ពី​ព្រះ​អង្គ​ដង​កើ ​ផង​ដែរ៕

អត្ថបទ៖ លឹម សុនា