​ដូច​ការសន្យា! ទេព បូព្រឹក្ស យកថវិកាជួយសិល្បករជួបទុក្ខលំបាក និងមន្ទីរពេទ្យគន្ធបុប្ផា

  • 2018-12-29 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​តាម​ការ​សន្យា ​កញ្ញា ​ទេព បូ​ព្រឹក្ស បាន​យក​ថវិកា​ទៅ​ចែក​ជូន​ដល់​សិល្បករ​កំពុង​មាន​ជំងឺ និង​ទុក្ខ​លំបាក​ដូច​ជា នាយ ក្ដឹប នាយ សាន​ម៉ៅ លោក អេ រដ្ឋា ​​និង​ថវិការ​មួយ​ចំនួន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក្រោយ​ពី​តារា​ចម្រៀង​​រូប​នេះ​បាន​ទទួល​សំណង​ចំនួន​១ម៉ឺន​ដុល្លារ​ពី​បុរស​ឈ្មោះ ឆេង រស្មី បាន​ជះ​ស្រា និង​គប់​កំប៉ុង​មក​លើ​​រូប​នាង​នៅ​លើ​ឆាក​។

​​​ម្ចាស់​បទ "My សង្សា" បាន​យក​ថវិកា​ចំនួន​២​លាន​រៀល ​ដល់​តារា​កំប្លែង នាយ​ក្តឹប ដែល​កំពុង​មាន​ជំ​ងឺ​ឈឺ​ធ្ងន់ ដោយ​ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​ថា ​លោក​មាន​ជំងឺ​ជា​ច្រើន​មុខ​ដូចជា​ជំងឺ​ស្ពោត​សរសៃ​ឈាម​ខួរ​ក្បាល ទឹក​ចូល​សួត និង​ជំងឺ​បេះ​ដូង​ជា​ដើម ។

​លើ​ស​ពី​នេះ ​នៅ​លើ​បណ្ដាញ​សង្គម ​គេ​ឃើញ​គូស្នេហ៍​របស់​លោក G-Devith ​បាន​​ទៅ​សួរ​សុខទុក្ខ ​និង​យក​ថវិកា​ ជូន​ដល់​លោក អេ រដ្ឋា កីឡាករ​ប្រដាល់ ដែល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍ ​រហូត​បែក​ប្លោកនោម ដាច់​ពោះ​វៀន ដាច់​សរ​សៃ​ឈាម​ក្រលៀន ​​កំពុង​សង្គ្រោះ​បន្ទាន់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូ​ពេទ្យ​ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត​។

​​ក្រៅ​ពី​នេះ ​សិល្បករ​កំពុង​ជួប​ទុក្ខ​ដូច​ជា លោក សាន ម៉ៅ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយ​លោក​​ជំងឺ​ទឹកដក់​ក្នុង​សួត បេះ​ដូង និង​ជំងឺ​ទឹក​នោម​ផ្អែម​។ សំណង​ដែល​ទទួល​បាន​នោះ ​មួយ​ចំណែក​ទៀត ចំនួន​៣​ពាន់​ដុល្លារ ​កញ្ញា បូព្រឹក្ស ​​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ​ផង​ដែរ ​ក្នុង​ការ​​ចូលរួម​ជួយ​ដោះ​ស្រា​យ​​​គ្រា​លំបាក​នេះ។

​ទង្វើ​ដ៏​ល្អ​មួយ​នេះ បាន​ស្ដែង​ពី​ទឹក​ចិត្ត​ដ៏​ប្រពៃ​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​សប្បាយ​ចិត្ត និង​ពេញ​ចិត្ត​យ៉ាង​ខ្លាំង៕ ​​​​

អត្ថបទ៖ លឹម សុនា