បែកធ្លាយរូបភាពជាច្រើនរបស់ Onew ក្នុង​បន្ទាយទាហានពេល​ហ្វឹកហាត់យ៉ាង​សកម្ម

  • 2018-12-30 02:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​លា​អ្នក​គាំទ្រ​ទៅ​បំពេញ​កាតព្វកិច្ច​ដ៏​សំខាន់​ជូន​ជាតិ​ Onew បាន​បាត់​ដំណឹង​សូន្យឈឹង​ រហូត​ពេល​នេះ​រូបភាព​របស់​លោក​នៅ​បន្ទាយហ្វឹកហាត់​ ត្រូវ​បាន​បែកធ្លាយ។

មេក្រុម​របស់ SHINee គឺ​ Onew បាន​ចេញ​ទៅ​ធ្វើ​ជា​ទាហាន​កាល​ពី​ថ្ងៃ​ទី​ ១០ ខែ​ធ្នូ ដោយ​មាន​ការ​ជូន​ដំណើរ​ដោយ​សមាជិក​រួម​ក្រុម​ទាំង​ ៣​ផ្សេង​ទៀត។ ចាប់​តាំង​ពី​ចូល​បំពេញ​កាតព្វកិច្ច​ លោក​ត្រួវ​គេ​តម្រូវ​ឲ្យ​ហ្វឹក​ហាត់​នៅ​បន្ទាយ​ រហូត​ដល់​ខែ​មករា។

ឈាន​មក​ទល់​ពេល​នេះ​ ងាកាស​ធាតុ​កាន់​តែ​ត្រជាក់​ ដូចនេះ​សម្រាប់​អ្នក​គាំទ្រ​ពិត​ជា​បារម្ភ​នឹង​សុខ​ទុក្ខ​របស់​ Onew ណាស់។ ប៉ុន្តែ​ពេល​នេះ​ គ្រប់​គ្នា​អាច​ធូរចិត្ត​ឡើង​វិញ​ តាម​រយៈ​រូបភាព​ជា​ច្រើន​សន្លឹក​ថ្មី​របស់​ Onew។ ក្នុង​នោះផង​ដែរ មិត្ត​រួម​បន្ទាយក៏​ថែម​ទាំង​បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​ឲ្យ​ Onew យ៉ាង​រីករាយ​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ តាម​រយៈ​រូបភាព​ទាំង​នេះ អ្នក​គាំទ្រ​ពិត​ជា​សប្បាយ​ចិត្ត​ និង​ដឹង​ថា​តារា​ប្រុស​រូបនេះ​ ពិត​ជា​សុខសប្បាយ​ និង​មាន​ការ​មើល​ថែ​ពី​មិត្តថ្មី​ក្នុង​ជួរ​ទាហាន៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី