ក្រោយបែក ២ឆ្នាំ កំលោះសង្ហាពី BTS, GOT7 និង​ Seventeen ជុំគ្នា Selfie ជាថ្មី

  • 2018-12-30 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ KBS Song Festival ឆ្នាំ ២ឥ១៨​ បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃទី​ ២៨ ខែ​ធ្នូ​ ដោយ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​រំភើប​នឹង​ការ​សម្ដែង​ពិសេស​ៗ​ជា​ច្រើន​បូក​រួមនឹង​សកម្មភាព​ក្រៅ​ឆាក​របស់​តារាផងដែរ។

ក្នុង​ចំណោម​ពេល​វេលា​ពិសេសៗ​ទាំង​នោះ​ គ្រប់​គ្នា​រីករាយ​ប្លែក​អារម្មណ៍​ជាងគេ​ នៅ​ពេល​ឃើញ​ឃើញ​រូបភាព​ Selfie ជុំគ្នា​របស់​តារា​ប្រុស​ដែល​សុទ្ធ​តែ​កើត​ឆ្នាំ ១៩៩៧​ មាន​តាំង​ពី​ Jungkook (ក្រុម BTS), BamBam និង​ Yugueom (ក្រុម GOT7), Mingyu DK និង​ The8 (ក្រុម Seventeen) នៅ​ក្រោយឆាក។

នេះ​ជា​រូបថត​ថ្មី​មួយ​ទៀត​ហើយ​របស់​ពួកគេ ព្រោះ​បើ​រម្លឹក​ទៅ​កាល​ពី​ព្រឹត្តិការណ៍ KBS Song Festival ឆ្នាំ ២០១៦ តារា​ប្រុស​ក្មេងៗ​ទាំង​នេះ​ ក៏​បាន​ជុំគ្នា​ថត​រូបម្ដង​ដែរ ហើយ​កាន់​តែ​ធញវើ​ឲ្យ​អ្នក​គាំទ្រ​ក្រុម​ទាំង​អស់​ពេញ​ចិត្ត​ជាខ្លាំង។

រូបថត​ឆ្នាំ ២០១៦

២​ឆ្នាំ រំលង​ទៅ​ពិតជា​លឿន ហើយ​បើ​ងាក​មើល​សម្រស់​របស់​ពួកគេ​វិញ​ ក៏​កាន់​តែ​សង្ហា មាន​ភាព​ទាក់ទាញ​រៀងៗ​ខ្លួន​ ឯប្រជាប្រិយភាព​ ក៏​ហក់​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដែរ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី