រឿង «ធ្មប់» ជាប់ជាភាពយន្តឆ្នើមប្រចាំឆ្នាំ ២០១៨

  • 2018-12-30 05:53:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្តបុរាណខ្មែររឿង «ធ្មប់» ត្រូវបានបោះឆ្នោតជ្រើសរើសជាភាពយន្តឆ្នើមដោយបងប្អូនគាំទ្រភាពយន្តខ្មែរទាំងអស់គ្នាប្រចាំឆ្នាំនេះដែលរៀបចំដោយរោងភាពយន្ត Legend Cinema កាលពីរាត្រីថ្ងៃទី ២៨ ឆ្នាំ ២០១៨។

លោក ហ៊ុយ យ៉ាឡេង អ្នកដឹកនាំរឿង និងផលិតកររឿងនេះពោលថា ៖ «ពាននេះ [ភាពយន្តឆ្នើម] កើតមានក៏ដោយសារក្រុមការងារនិងតារាសម្តែងនិងអ្នកនិពន្ធដែលបានខិតខំទាំងអស់គ្នា និង​អរគុណ​បងប្អូនខ្មែរដែលតែងគាំទ្រភាពយន្តយើងខ្ញុំបាទកន្លងមកយើងខ្ញុំបាទសន្យាថានិងខិតខំផលិតអោយកាន់តែល្អបន្តរទៀត»។ជាក់ស្តែងភាពយន្តរឿង «ធ្មប់» ក៏បានរាប់បញ្ចូលជាភាពយន្តខ្មែរក្នុងឆ្នាំ ២០១៨ នេះដែលទទួលបានចំណូលច្រើនជាងគេ មានភាពល្បីល្បាញជាងគេ។

មិនតែប៉ុណ្ណោះ ភាពយន្តខ្មែរដ៏ល្អមួយនេះក៏មានផ្សាព្វលើ App Soyo ផងដែរ។ ប្រសិនបើប្រិយមិត្តចង់ទស្សនាភាពយន្ត «ធ្មប់» ម្តងទៀត ឬមិនធ្លាប់បានទស្សនា សូមធ្វើការ ដោនឡូត App Soyo ហើយតាមដានទស្សនាដោយផ្ទាល់តាមទូរសព្ទដៃរបស់ប្រិយមិត្ត។

អត្ថបទ៖ Sunny

អត្ថបទពេញនិយម
អត្ថបទថ្មី