បើ iPhone XR, XS សាក​ថ្ម​យឺត មានវិធី​អាច​ដោះស្រាយ​បាន​

  • 2018-12-31 22:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកកាន់ស្មាតហ្វូន​ជំនាន់ថ្មី​ ប្រហែល​សម្គាល់​ឃើញ​ល្បឿន​សាក​ថ្ម​យឺត​ជាង​ម៉ូដែល​មុនៗ ដូចជា iPhone 6 ឬ 6s។ iPhone XR, XS និង XS Max មាន​ទំហំ​ថ្ម​ធំ​ជាង​ម៉ូដែល​មុន ខណៈ​ពេល​មាន​ឆ្នាំង​សាក​ ៥វ៉ាត់​ដដែល ដូចនេះ​ល្បឿន​សាក​អាច​យូរ។ 

ដើម្បី​ឲ្យ​ការ​សាក iPhone លឿន​ជាង​មុន ត្រូវការ​ទិញ​ឆ្នាំង​សាក ១២វ៉ាត់​របស់ Apple រួម​ទាំង​ខ្សែ​បំបែក​ពី Lightning ទៅ​​USB។ ឆ្នាំង​សាក​ក្នុង​ប្រអប់ អាច​សាក iPhone XR ឬ XS Max បាន​ពេញ​ចំណាយ​ពេល ៤ម៉ោង។ ឆ្នាំង​សាក ១២វ៉ាត់ អាច​កាត់​បន្ថយ​ពេលវេលា​ពាក់កណ្តាល ពោល​គឺ ៥០% ប្រើ​ពេល ៤៤នាទី។ ចំពោះ ឆ្នាំង​សាក ១៨វ៉ាត់ពី Aukey អាច​សាក​ថ្ម iPhone ពី ០% ទៅ ៥០% ប្រើ​ពេល​តិច​ជាង ៣០នាទី​។

បើ​មាន MacBook ឬ MacBook Pro ម៉ូដែល​ថ្មី អាច​ប្រើ​ឆ្នាំង​សាក USB-C របស់ Apple និង​ខ្សែ​បំបែក​ពី Lightning ទៅ USB-C ដើម្បី​បង្កើន​ល្បឿន​សាក​បាន ជាមួយ​នឹង​ពេលវេលា​ស្រដៀង​គ្នា​ដូច​បាន​បង្ហាញ​ខាងលើ​។ 

ឆ្នាំង​សាក ៥វ៉ាត់ មិន​សាក​សម​មាន​វត្តមាន​ក្នុង​ប្រអប់ iPhone ទេ។ ក្រុមហ៊ុន​បាន​បង្កើត​ឆ្នាំង​សាក USB-C ១៨វ៉ាត់ សម្រាប់ iPad ថ្មី ហើយ​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​ស្តង់ដារ​ក្នុង​ប្រអប់ iPhone ឆ្នាំ​ ២០១៩៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ ប៊ុនធឿន