រមណីយដ្ឋាន​ឆ្នេរ​សុខា​ បើក​ដំណើរ​ការ​អគារ​ថ្មី​ឈ្មោះ​ថា "សុខា បេវីយូ"

  • 2019-01-01 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋាន​ឆ្នេរ​សុខា​នឹង​បើក​ដំណើរ​ការ​​​អគារ​​​​​​ថ្មី​មាន​ឈ្មោះ​ថា ”សុខា បេវីយូ” ដែល​ជា​សំណង់​អគារ​ផ្តល់​ជូន​នូវ​ទេសភាព​​​ដ៏​ស្រស់​​​ត្រកាល នៃ​បរិវេណ​រមណីយដ្ឋាន​ឆ្នេរ​សុខា។

អគារ​សុខា​បេវីយូ​​​

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​ នៃ​ភ្ញៀវ​អន្តរជាតិ​មក​កាន់​ព្រះរាជា​​​ណាចក្រ​កម្ពុជា រួម​ទាំង​ភ្ញៀវ​ទេសចរ ដែល​មក​កម្សាន្ត និង​ធ្វើ​ពាណិជ្ជកម្ម  អគារ​សុខា​បេវីយូ​​​​​ ​ដែល​មាន​កំពស់​៩​ជាន់​ផ្តល់​ជូន​នូវ​បន្ទប់​ធម្មតា និង​បន្ទប់​ប្រភេទ​ស្វីត​ចំនួន ៤២០ បន្ទប់​ថែម​ទៀត ដែល​ផ្តល់​នូវ​ទី​កន្លែង​ដ៏​ស្ងប់ស្ងាត់​ឆ្ងាយ​ពី​ភាព​អ៊ូអរ​នៃ​ទីក្រុង សម្រាប់​ការ​សម្រាក​លម្ហែ​ដល់​ប្រជាជន​ខ្មែរ  ភ្ញៀវ​ទេសចរ​​​និង​ជនបរទេស​ដែល​មក​ស្នាក់​នៅ​ខេត្ត​ព្រះសីហនុ។

  លោកស្រី សុខ​​ ចន្ធី នាយិកា​ផ្នែក​លក់ និង​ទីផ្សារ​បាន​មានប្រសាសន៍​ថា៖ "យើង​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​ពង្រីក​បន្ថែម​បន្ទប់​ស្នាក់ ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​ភ្ញៀវ​ដែល​បាន​មក​កាន់​តំបន់​ឆ្នេរ​សមុទ្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា"។

ដោយ​រក្សា​នូវ​រចនាបថ​របស់​ខ្លួន គួប​ផ្សំនឹង​រចនាបថ​បែប​ខ្មែរ​បុរាណ លាយ​ទំនើប អគារ​សុខា បេវីយូ​មាន​បន្ទប់​ស្នាក់​នៅ និង​បន្ទប់​ស្វីត​ចំនួន ៥​ប្រភេទ​ខុសៗ​គ្នា​ដែល​មាន​ទំហំ​ចាប់​ពី​​​៤៤​ម៉ែត្រការ៉េ ​​​ដល់​៨៨​ម៉ែត្រ​ការ៉េ ហើយ​ភ្ញៀវ​អាច​ប្រើប្រាស់​បាន​នូវ​អាង​ហែល​ទឹក ក្លឹប​ហាត់​ប្រាណ ភោជនីយដ្ឋាន  បារ​បរិក្ខារ និង​សេវាកម្ម​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​រមណីយដ្ឋាន​ឆ្នេរ​សុខា។

  សូម​ធ្វើការ​កក់​ឥឡូវ​នេះ ដើម្បី​ទទួល​បាន​នូវ​តម្លៃ​ពិសេស!

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង៖

  • +855 34 935 999
  • reservations@sokhahotels.com
  • www.sokhahotels.com.kh

  សុខា បេវីយូ ទទួល​យក​បទ​ពិសោធន៍​បដិសណ្ឋារកិច្ច​បែប​ខ្មែរ​ពិត​ប្រាកដ!

អត្ថបទ៖ Sponsored