ក្នុង​រយៈ​ពេល​តែ​១​អាទិត្យ​ភាពយន្ត "Bird Box” របស់​ Netflix ត្រូវ​បាន​ចូល​មើល​ដល់​ទៅ​ជាង​៤៥​លាន​ដង

  • 2018-12-31 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​តែ​១​សប្ដាហ៍​​ភាពយន្ត​ "Bird Box” ដែល​ចាប់​ដាក់​បញ្ចាំង​នៅ​លើ​ Netflix ត្រូវ​បាន​គេ​ចូល​មើល​រហូត​ដល់​ទៅ​ជាង​ ៤៥​លាន​ដង​ឯណោះ ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​សម្រាប់​បណ្ដា​ភាពយន្ត​ដែល​ចាប់​ដាក់​បញ្ចាំង​លើ​បណ្ដាញ​មើល​ទូរទស្សន៍​តាម​អ៊ីនធឺណិត​មួយ​នេះ។

ភាពយន្ត​ "Bird Box” នេះ​ត្រូវ​បាន​គេ​កាត់​ត​រូប​ភាព​និង​វីដេអូ​ជា​លក្ខណៈ Meme ពេញ​បណ្ដា​អ៊ីនធឺណិត​ នេះ​ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​របស់​ភាពយន្ត​ផលិត​ដោយ​ Netflix នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​មិន​ធម្មតា។ ដំណើរ​សាច់​រឿង​នេះ​បង្ហាញ​ពី​ម្ដាយ​ម្នាក់​ឈ្មោះ Malorie ព្យាយាម​ការពារ​កូនៗ​របស់​នាង​២​នាក់​ ដើម្បី​ជៀស​ចេញ​ពី​គ្រោះ​ថ្នាក់​ដែល​អាច​សម្លាប់​មនុស្ស​យ៉ាង​ងាយ​ ដោយ​គ្រាន់​តែ​បើក​ភ្នែក​តែ​ប៉ុណ្ណោះ។ បណ្ដា​អ្នក​ទស្សនា​ភាពយន្ត​យ៉ាង​ច្រើន​យល់​ថា ភាពយន្ត​នេះ​ពិត​ជា​មាន​លក្ខណៈ​ពិសេស​និង​ប្លែក​ពី​ភាពយន្ត​ធម្មតា។

កាល​ពី​ខែ​តុលា​កន្លង​មក​នេះ Netflix ប្រកាស​ថា​ក្រុម​ហ៊ុន​ខ្លួន​មាន​អ្នក​ប្រើ​ប្រាស់​ដល់​ទៅ ១៣០​លាន​គណនី​ ដូច្នេះ​បាន​ន័យ​ថា​ចំនួន​អ្នក​ប្រើ​ប្រាស់​ដល់​ទៅ​១​ភាគ​៣​ឯណោះ​ ដែល​បាន​ចូល​មើល​រឿង​ "Bird Box”។ ភាពយន្ត​នេះ​សម្ដែង​ដោយ​តារា​ល្បី​មួយ​រួប​ប្រចាំ​ហូលីវូដ​គឺ Sandra Bullock និង​តារា​រ៉េប​ Machine Gun Kelly ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​រឿង​នេះ​ផង​ដែរ៕

ប្រភព៖ engadget   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម