សកម្មភាព យុគ ចិន្តា និង​តារា​ល្បី​ៗ នៅ​រោងការ​អ្នក​ស្រី ហូវ ដានេ ធ្វើ​ឲ្យ​គេ​ចោល​ភ្នែក​មើល​គ្រប់​គ្នា​តែ​ម្ដង

  • 2018-12-31 09:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ស្រីហូវ ដានេ នាយិកា ឌែរម៉ូគ្លីនិក បាន​​សម្រេច​​ចិត្ត​ចូល​រោង​ជ័យ​ហើយ ជា​​​​អ្នក​ជំនួញ​​​ជនជាតិ​ថៃ​ល្បី​ឈ្មោះ​ម្នាក់ មាន​ប្រាក់​វាល់​លាន​ដុល្លារ ក្រោម​វត្ត​មាន​តារា​ល្បី​ៗ​ជា​ច្រើន​នាក់។ ក្នុង​ពិធី​ព្រឹក​មិញ​នេះ​អ្នក​នាង យុគ ចិន្ដា ដែល​គេ​ដឹង​ថា គឺ​ជា​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​ជា​មួយ​កូន​ក្រមុំ បាន​នាំ​ទាំង​ក្រុម​គ្រួសារ​មក​ចូល​រួម មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពិធី​ការិនី​ល្បី​ឈ្មោះ​រូប​នេះ បាន​នាំ​តារា​ល្បីៗ​ជា​ច្រើន​​ទៀត​កូរ​ពេញ​រោង​ការ​នេះ​តែ​ម្ដង។

មាន​ទាំង​ឈុត​ចាប់​ថើប មាន​ទាំងឱប មាន​ទាំង​​ស្ទីល​ជា​ច្រើន​ទៀត ដែល​អ្នក​នាង យុគ ចិន្តា បង្ហាញ​ភាព​ស្និទ្ធស្នាល​​បំផុត​ជា​មួយ អ្នក​​ស្រី ហូវ ដានេ ។ លើស​ពី​នេះ​ទៅ​ទៀត ពិធី​ការិនី​មាន​ឥទ្ធិពល​រូប​នេះ ​បាន​នាំ​តារា​ល្បី​ជា​ច្រើន​ថត​បង្ហាញ​ស្ដាយ​ជា​ច្រើន ទុក​ជា​អនុស្សាវរីយ ដែល​ញ៉ាំង​ឲ្យ​កម្មវិធី​​ប្រជុំ​ដោយ​​​​ជំទាវ​ឯកឧត្ដម​​​ព្រម​ទាំង​អ្នក​ជំនួញ​ជា​​ច្រើន ចោល​ភ្នែក​មើល​គ្រប់​ៗ​គ្នា។ តារា​ល្បី​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ព្រឹក​មិញ​នេះ មាន​ក្រុម​គ្រួសារ​អ្នក​នាង យុគ ចិន្តា អ្នក​នាង គង់ សុជាតិ អ្នក​នាង សុគន្ធ នីសា កញ្ញា សុខ សូឡាលីន ជា​ដើម។

ក្នុង​ពិធី​នោះ​ដែរ គេ​ឃើញ​អ្នក​នាង យុគ ចិន្តា បាន​ចង​​ដៃ ចិញ្ចៀន​មាស​១​វង្ស បន្ថែម​ទៀត ខណៈ​ដែល អ្នក​​ស្រី ហូវ ដានេ ដែល​ជា​កូន​ក្រមុំ ក៏​ទទួល​បាន​ចំណង​ដៃ​ពី​ម្ដាយ​ក្មេក ខ្សែក​ពេជ្រ​ជាង​៤៧ម៉ឺន​ដុល្លារ ចិញ្ចៀន​ពេជ្រ ជាង​៣០ម៉ឺន​ដុល្លារ​​ទៅ​ហើយ​ដែរ។ នេះ​មិន​ទាន់​គិត ពី​មាស​ប្រាក់​ជា​ច្រើន​ទៀត​ដែល​សាច់​ញាតិ មិត្តភ័ក្ដិ​របស់​គូស្វាមី ភរិយា​ទាំង​បាន​ចង​នោះ​ទេ ។

និយាយ​ពី​កូន​កំលោះ ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ លោក Thammarat Thurathong គឺ​ជា​​កូន​ពៅ ក្នុង​ត្រកូល​​អភិជន​ដែល​មាន​កូន​តែ​២នាក់ និង​​ជា​អ្នក​ជំនួញ​ជួរ​មុខ​ក្នុង​ប្រទេស​ថៃ ដែល​​មាន​ក្រុមហ៊ុន​ធំៗ​ក្នុង​ដៃ​ជា​ច្រើន​ដូច​ជា ​ក្រុមហ៊ុន យន្តហោះ​​​​ឯកជន ក្រុមហ៊ុន​កប៉ាល់​ឯកជន ក្រុម​ហ៊ុន​លក់​មាស ក្រុម​ហ៊ុន​ផលិត​ជី ក្រុម​ហ៊ុន​លក់​ដី ក្រុម​ហ៊ុន​សណ្ឋាគារ​​​និង​ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​៥ ក្រុម​ហ៊ុន​កែ​សម្ផស្ស​ជាដើម។

តោះ...មក​មើល​សកម្មភាព​របស់ យុគ ចិន្តា និង​មិត្តភ័ក្ដិ​ផ្សេង​ទៀត កូរ​កូន​ក្រមុំ​ក្នុង​ថ្ងៃ​ជ័យ!

អត្ថបទ៖ ទារិកា