មួយក្បាច់នេះ ថតរូប Portrait ក្រោមទឹក គ្មានឲ្យតួម៉ូដែល សើមទឹកមួយតំណក់
- 2019-01-02 22:24:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយក្បាច់នេះ ថតរូប Portrait ក្រោមទឹក គ្មានឲ្យតួម៉ូដែល សើមទឹកមួយតំណក់
ចន្លោះមិនឃើញ
ទិដ្ឋភាពក្រោមទឹកមានភាពស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ ជាមួយនឹងពន្លឺ និងរលកទឹកជះឆ្លុះទៅលើ Subject។ ប៉ុន្តែមិនប្រាកដថា ត្រូវមុជទឹកថតនោះទេ។
ការរៀបចំ បង្ហាញក្នុងវីដេអូ បានប្រើកញ្ចក់ឆ្លុះទ្រាប់នៅបាត ព័ទ្ធជុំវិញដោយឈើ បិទកាវការពារជម្រាបទឹក រួចដាក់ទឹកចូល។កល់ជើងស៊ុមកញ្ចក់នេះឲ្យខ្ពស់បន្តិច ងាយស្រួលដល់តួម៉ូដែលផ្តេកខ្លួនចូលក្រោម។ ក្នុងនោះក៏មានប្រើអំពូលភ្លើងចាំងពីលើស៊ុមកញ្ចក់ និងបន្ទះចំណាំងពីចំហៀងទៅលើតួម៉ូដែល ដើម្បីរក្សាតុល្យភាពពន្លឺ។
វីដេអូ៖
ពេលថត ឲ្យតួម៉ូដែល (សក់ត្រូវសើម និងប្រើសំលៀកបំពាក់ហែលទឹករឹបៗ) ផ្តេកខ្លួនចូលក្រោមស៊ុមកញ្ចក់ រួចយកដៃកូរទឹកបន្តិច បង្កើតជារលក មានស្រមោល និងពន្លឺ។ ក៏អាចប្រើបន្ទះថ្លាពណ៌ខៀវពីមុខ Flash ជួយឲ្យរូបភាពប្រែដូចថតក្នុងអាងទឹក ឬសមុទ្រ ហើយបើបន្ថែមខ្សាច់ក្រាលនៅខាងក្រោមទៀត ទិដ្ឋភាពចេញមកអែមតែម្តង៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ