ប្លែកភ្នែក ឆ្លងឆ្នាំយប់មិញតារាច្រើនដួងស្លៀកឈុតតំណាងប្រទេសជុំវិញអាស៊ាននៅវិមានឈ្នះឈ្នះ

  • 2019-01-01 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្នុង​​យប់​ឆ្លង​ឆ្នាំ​ នៅ​វិមាន​អនុស្សាវរីយ៍​ «នយោបាយ​ឈ្នះ ឈ្នះ» ម្សិល​មិញ ប្រជុំ​ដោយ​តារា​​ជា​ច្រើន​ចូល​រួម​អបអរសាទរ ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ។ ​កាន់​តែ​អស្ចារ្យ​ទៀត​នោះ ​តារា​ជា​ច្រើន​បាន​ស្លៀក​ពាក់​សម្លៀកបំពាក់​តំណាង​ឲ្យ​ប្រទេស​នី​មួយ​ៗ​ នៅ​ជុំវិញ​អាស៊ាន ​យ៉ាង​ទាក់​ទាញ។

​ពិត​ជា​ប្លែក​ភ្នែក និង​ពិសេស​ខ្លាំង​ណាស់ ​ជាមួយ​ការ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​បែប​នេះ ​អម​ដោយ​ទិដ្ឋភាព​ពន្លឺ​​កាំជ្រួច​យ៉ាង​ស្រស់​ស្អាត ​ពិត​ជា​ធ្វើ​ឲ្យ​ថ្ងៃ​ឆ្លង​ឆ្នាំ​២០១៨ ចូល​២០១៩ ​យប់​មិញ ពេញ​ដោយ​ការ​ចង​ចាំ​យ៉ាង​ក្រៃ​លែង។

​ក្នុង​នោះ​មាន​តារា​ដូច​ជា ​សោម ស្រី​នាថ Vj អាឡាស្កូ ប៊ឺរី ខ្លឹម ស្រីគារ សុខ សាន់នី ណាក់ ស្រីណា ឌួង ហ្សូរីម៉ា ពេជ្រ អាវីហ្សា សុផា លីនដា អឹង និមល ចន ច័ន្ទតារា លី ណូរ៉ា និងតារាសម្តែងជាច្រើនរូបទៀត។

​សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម៖

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម
អត្ថបទថ្មី