មក​មើល​ចំណុច​ដូចគ្នា​កន្លងមក​របស់ Kai និង​ Jennie អ្នកគាំទ្រ​ភ្លេច​ចាប់​ភ្លឹក

  • 2019-01-01 04:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​បើក​ឆាក​ឆ្នាំ ២០១៩ Kai និង​ Jennie បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទាំងអស់​ជុំវិញ​ពិភពលោក ពិសេស​អ្នក​គាំទ្រ​ភ្ញាក់​ក្រញាង​ពី​ដំណឹង​ស្នេហា​របស់​ពួកគេ ក្រោយ​ភ្នាក់​ងារ​ព័ត៌មាន​ល្បី​ខាង​ប្រមាញ់​រូប​ Dispatch បង្ហោះ​រូបភាព​លួច​ទាក់ទង​របស់​អ្នក​ទាំង​ ២។

គ្រប់​គ្នា​នាំគ្នា​ចែក​ចាយ​បន្តបន្ទាប់​ បន្ទាប់​ពី​ជ្រាប​ដំណឹង​នេះថាតារា​ផលិតកម្ម SM និង YG នេះ​លួច​ទាក់ទង​ភ្ជាប់​ទំនាក់​ទំនង​គ្នា​ស្ងាត់ៗ​តាំង​ពី ២ទៅ៣ខែមុន​មកម្ល៉េះ។ ម្យ៉ាង​វិញ​ទៀត​ ទោះ​បី​កន្លង​មក​ ពួកគេ​បង្ហាញ​រូបភាព​ និង​តុបតែង​ខ្លួន​ទៅ​នេះ​ទៅនោះ​ ក៏​មិន​សូវ​មាន​អ្នក​ចាប់​ភ្លឹក​ថា​ Kai និង​ Jennie មាន​ស្នេហា​នឹង​គ្នា​ដែរ រហូត​ព័ត៌មាន​បែក​ធ្លាយ​នៅ​ពេល​នេះ។

យ៉ាង​ណា​ក្ដី ក្រុម​អ្នក​គាំទ្រ​ ពិសេស​អ្នកលេង​បណ្ដាញ​សង្គម​ក៏​បាន​សើរើ​ភស្តុតាង​ទាំង​នោះ​មក​វិញ​ ទើប​ដឹង​ច្បាស់​ថា តារា​វ័យ​ ២៤ និង ២២ឆ្នាំ​នេះ​ភ្ជាប់​ទំនាក់ទំនង​នឹង​គ្នា​យូរ​ហើយ។ ទស្សនា​ដូច​តទៅ៖ ​ នៅ​ថ្ងៃ​ទី​ ០៣ ខែតុលា ឆ្នាំ ២០១៨ ពួកគេ​បាន​បង្ហោះ​រូប​ថត​នៅ​ពីមុខ Tour Eiffel ដូចគ្នា ប៉ុន្តែ​គ្មាន​អ្នកណា​ចាប់អារម្មណ៍ឡើយ។

Kai
Jennie

អ្វី​ដែល​សំខាន់​ នៅ​លើ​រូបនោះ​ Jennie ក៏​បាន​សរសេរ​ដែរ​ថា ខ្លួន​បាន​ញ៉ាំអាហារពេល​ល្ងាច​ដ៏សែន​រ៉ូមែនទិក នៅ​មុខ​ Tour Eiffel ស្របពេល​នៃ​ដំណើរ​ទៅកាន់​ប្រទេសបារាំង​ ដើម្បី​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​មួយ​ ដោយ​ពេល​នោះ​ក៏​មាន​វត្តមាន​ Kai ដែរ។

រូបភាព​ Kai ថតលើ​ផ្លូវស្ងាត់ ដែល​អ្នក​គាំទ្រ​ជឿ​ជាក់​ថា​អ្នក​ថត​ឲ្យ​គឺជា Jennie

ព្រឹក​ថ្ងៃ​ទី​ ២៣ ខែធ្នូ Jennie បង្ហាញ​ខ្លួន​នៅ​ព្រលានយន្តហោះជាមួយ​ការតុបតែង​ខ្លួន​បែប​សាមញ្ញ​បំផុត ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​ Kai ក៏​មិនខុសគ្នា​ដែរ ពិសេស​ស្បែកជើង និង​កន្សែង​រុំក។

នៅ​ចុង​ខែ​ធ្នូ អ្នក​ទាំង​ ២​មាន​ឱកាស​ឈរ​លើ​ឆាក​រួម​គ្នា​នៅចប់​កម្មវិធី Music Core ពេល​នោះ​ច្បាស់​ណាស់ គ្មាន​អ្នកណា​ចាប់​ភ្លឹក​នឹង​កាយវិការ​អ្នក​ទាំង​ ២​ ទេ។ ប៉ុន្តែ​ពេល​នេះ​ទើប​ច្បាស់​ថា Kai បាញ់​ក្រសែភ្នែក​ដាក់​ Jennie រហូត​៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី