១ម៉ាត់​របស់​ Lewandowski អាច​ធ្វើ​ឲ្យ​ក្លឹប​ធំ​៣​ខក​​ចិត្ត​ខ្លាំង​

  • 2019-01-01 06:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​មាន​ក្លឹប​ផ្សេង​ចង់​បាន​​យ៉ាង​ណា​ក៏ Lewandowski ​មិន​ចេញ​ពី​ Bayern បាន​ចេញ​មក​និយាយ​យ៉ាង​ច្បាស់​ម្ដង​​ហើយម្ដង​ទៀត​ថា រូបគេ​គោរព​​និង​ស្រលាញ់​ Bayern Munich ពោល​គឺ​គ្មាន​ការ​ចាក​ចេញ​ឡើយ។

​​ក្លឹប​ដែល​សម្ដែង​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​វ័យ ៣០ ឆ្នាំ​ខាង​លើ​​មាន​ដូច​ជា Real Madrid តោ​ខៀវ Chelsea និង PSG ជា​ដើម។

«​វា​ជា​ឱកាស​ល្អ។ តែ​ខ្ញុំ​មិន​ទាន់​នៅ​​ទីនេះ​យូរ​​នៅ​ឡើយ​» Robert Lewandowski ប្រាប់​ទៅ​កាន់ Sport Bild។ គេ​បាន​បន្ថែម​ថា ​គេ​មិន​គិត​អំពី​ការ​ចាកចេញ​ទៅ​កន្លែង​ណា​ទាំង​អស់​។ ​គ្រប់​រឿង​ដែល​អ្នក​គ្រាប់​គ្នា​បាន​ឮ​វា​គ្រាន់​ជា​ចចាមអារ៉ាម។ ១០០% គឺ​​ចិត្ត​របស់​គេ​គិត​តែ​​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​ជា​មួយ Bayern តែ​ប៉ុណ្ណោះ។

Robert Lewandowski ​បាន​ផ្លាស់​ពី Dortmund កាល​ឆ្នាំ​២០១៤ ហើយ​គេ​​មាន​កុង​ត្រា​ជាមួយ Bayern ដល់​ឆ្នាំ​២០២១៕ ​​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​