ដល់ពេលផលិតកម្ម SM និង​ YG ចេញ​មុខប្រកាសករណី Kai និង​ Jennie ស្រឡាញ់​គ្នា

  • 2019-01-01 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ ភ្នាក់​ងារ​ព័ត៌មាន Dispatch បង្ហោះ​រូបភាព Kai និង​ Jennie ​លួច​ទាក់ទង​គ្នា​ស្ងាត់ៗ​ អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​បំផុត ថែម​ទាំង​អន្ទះសា​ចង់​ដឹង​ពី​ការ​បញ្ជាក់​ច្បាស់​ពី​ខាង​ផលិតកម្ម​ទាំង​សង្ខាង​ទៀត។

ដូច​ការ​រំពឹង​ទុក​ មានន័យ​ថា​ក្រោយ​ព័ត៌មាន​ចុះ​ផ្សាយ​ព្រាត​ហើយ​ ខាង​តំណាង​ផលិតកម្ម​ SM និង​ YG ក៏​បាន​បង្ហាញ​សារ​មួយ​ជា​សាធារណៈ​ជូន​ដល់​បណ្ដា​អ្នក​គាំទ្រ​ទាំង​អស់។ ក្នុង​នោះ​ YG បាន​លើក​ឡើង​ខ្លី​ថា៖ "យើង​មិន​បាន​ដឹង​ពី​រឿង​នេះ​ទេ យើង​នឹងស្វែង​រកការពិត​បន្ថែម”។

មិន​បាន​ប៉ុន្មាន​ផលិតកម្ម SM កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជឿជាក់​ខ្លាំង​ ពេល​ប្រកាស​ថា៖ "Kai និង​ Jennie ពិត​ជា​មាន​ចិត្ត​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក​មែន"។

រាប់ទុក​ថា​ នេះ​ជា​ព័ត៌មាន​ដែល​កក្រើក​បំផុត​ប្រចាំ​ដើមឆ្នាំ ២០១៩ ដែល​បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​នាំគ្នា​សាទរ​ពេល​តារា​ក្នុង​ដូង​ចិត្ត​រក​ឃើញ​អ្នក​ដែល​ខ្លួន​ពេញ​ចិត្ត៕

ប្រភព៖ Allkpop | Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី