ក្រុម​ឡុងដុង​ភាគ​ខាង​ជើង​ទាំង​ពីរ​ឈ្នះ​ដូច​គ្នា​ធ្វើ​ឲ្យ​តំបន់​ Top 4 កាន់​តែ​ក្ដៅ​

  • 2019-01-02 01:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur និង​ Arsenal ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ភាគ​ខាង​ជើង​សុទ្ធ​តែ​រក​បាន​៣​ពិន្ទុ​រៀង​ខ្លួន​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២១​កាល​ពី​យប់​មិញ។

Spurs បាន​យក​ឈ្នះ​ Cardiff ៣​ទល់​នឹង​០​ ដើម្បី​ហក់​ឡើង​លេខ​២​ក្នុង​តារាង​លីគ​កំពូល​ស្របពេល​ដែល​ Arsenal បាន​ផ្ដួល​ Fulham ៤​ទល់​នឹង​១។​ យ៉ាង​ណា​លទ្ធផល​របស់​កាំ​ភ្លើង​ធំ​មិន​បាន​ធ្វើ​ឲ្យ​ចំណាត់​ថ្នាក់​របស់​ខ្លួន​មាន​ការ​ប្រែប្រួល​ឡើយ​ គឺ​ស្ថិត​នៅ​លេខ​៥​ដដែល​ តែ​ចាញ់​ Chelsea ត្រឹម​២​ពិន្ទុ​ប៉ុណ្ណោះ​។​

តំបន់​ Top 4 នៅ​ពេល​នេះ​កំពុង​ប្រទាញ​ប្រទល់​គ្នា​យ៉ាង​ខ្លាំង​ រវាង​ Arsenal, Chelsea, Spurs និង​ Manchester City ស្រប​ពេល​ Liverpool ហាក់​ដាច់​ពិន្ទុ​ឆ្ងាយ​គេ​បន្តិច​នៅ​កំពូល​តារាង។​ Manchester United ឯណោះ​វិញ​កំពុង​ឈរ​លេខ​៦​ ចាញ់​លេខ​៥​ Arsenal ចំនួន​៦​ពិន្ទុ​តែ​ពួកគេ​សល់​១​ប្រកួត​ក្នុង​ដៃ៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម