ក្រោយ​ចេញ​ពីក្រុម ៤ឆ្នាំ ពេល​នេះ​ Kris និង​ Tao វិល​មកក្លាយជាបងប្អូនល្អនឹងគ្នាវិញហើយ

  • 2019-01-02 02:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 34

ចន្លោះមិនឃើញ

ក្រោយ​ពី​ Kris, Luhan និង​ Tao បាន​ចាក​ចេញ​ពី​ក្រុម​អស់​រយៈពេល​ជាង​ ៤​ឆ្នាំ អ្នក​គាំទ្រ​ពិត​ជាផ្ដោត​ការ​តាម​ដាន​ខ្លាំង​ ពិសេស​ចង់​ឲ្យ​មិត្ត​ភាព​ពីមុន​ត្រឡប់​មក​ដូច​ដើម​វិញ។ ពេល​នេះ​អ្វីៗ​ដែល​គ្រប់​គ្នា​ទន្ទឹង​រង់​ចាំ​បាន​ក្លាយ​ជា​ការ​ពិត ហើយ​ជា​ពេល​វេលា​ដែល​មិនអាច​បំភ្លេច​បាន​ឡើយ។

សម្រាប់​ទំនាក់ទំនង​រវាង​ Kris Wu និង​ Luhan​ មាន​ភាព​ល្អ​ប្រសើរ​ច្រើន​នៅ​ពេល​ថ្មីៗ​នេះ​ នៅពេល​ពួកគេ​បាន​ចូលរួម​កម្មវិធី​ជា​ច្រើន​ជាមួយ​គ្នានា​ពេល​កន្លង​មក។ ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​នោះ គឺ​ នៅពេល​ចូលរួម​កម្មវិធី​ប្រគំតន្ត្រីអបអរ​ឆ្នាំ​ថ្មី​នេះ​ Kris និង​ Tao បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ថែម​មួយ​កម្រិត​ ព្រោះ​ អ្នក​ទាំង​ ២​បាន​ឱប​គ្នា​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ប្រៀប​ដូច​បងប្អូន ពោល​គឺដូចអ្វី​ដែល​អ្នក​ទាំង​ ២​ធ្លាប់​ធ្វើ​កាល​ពី​នៅ​ក្នុង​ក្រុម EXO ជាមួយ​គ្នា។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ សូម្បី​លើ​គណនី​ Instagram ក៏​ទាំង​ Kris និង​ Tao នាំគ្នា​ចុច​តាមដាន​គ្នា (Follow) គ្នា​ជាថ្មី​ដែរ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី