ទីបំផុត ប្ដីប្រពន្ធ Feng Shaofeng និង Zhao Liying ប្រកាសរឿងមានកូនហើយ

  • 2019-01-02 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Feng Shaofeng បាន​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​នៅ​ដើម​ឆ្នាំ​ថ្មី ជាមួយ​ការ​ប្រកាស​ថា ភរិយា​របស់​លោក​កំពុង​មាន​ផ្ទៃពោះ​ហើយ។ បើ​ទោះ​បី​ជា តារា​សម្ដែង Zhao Liying ត្រូវ​បាន​សង្ស័យ​ថា​មាន​ផ្ទៃពោះ ចាប់​តាំង​ពី​ពេល​ពួកគេ​រៀបការ​ក្នុង​ខែ​តុលា​កន្លង​ទៅ​ក្ដី ប៉ុន្តែ​គូ​ស្នេហ៍​តារា​មួយ​គូ​នេះ នៅ​តែ​ព្យាយាម​គេច និង​បដិសេធ​រាល់​ពាក្យ​ចចាម​អារ៉ាម​ទាំង​នោះ ដោយ​មិន​ព្រម​បញ្ចេញ​ការ​ឆ្លើយ​តប​អ្វី​ទាំង​អស់។

រហូត​មក​ដល់​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ​២០១៩​នេះ តារា​សម្ដែង Shaofeng បាន​សរសេរ​ប្រកាស​លើ​បណ្ដាញ​សង្គម Weibo របស់​លោក​ថា៖ "តើ​អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ? តើ​ដឹង​ទេ? ពួក​យើង​ឥឡូវ​ក្លាយ​ជា​គ្រួសារ​មាន​សមាជិក​៣​នាក់​ហើយ"។ ជាមួយ​គ្នា​នោះ​ដែរ ភរិយា​របស់​លោក Liying បាន​ធ្វើ​ការ​ឆ្លើយ​តប​ភ្លាម​ៗ​ថា៖ "រង់ចាំ​មើល​ទៅ រង់​ចាំ​មើល​ទាំង​អស់​គ្នា។ ស្វាគមន៍​ឆ្នាំ​ថ្មី ២០១៩!”។

ទោះ​បី​ជា គូ​ស្នេហ៍​មួយ​គូ​នេះ មិន​បាន​បង្ហាញ​ពី​ភេទ និង​ថ្ងៃ​សម្រាល​របស់​កូន​ពួកគេ​ក៏​ពិត​មែន តែ​បើ​តាម​សារព័ត៌មាន​របស់​ប្រទេស​ចិន​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ថា Zhao Liying មាន​ទម្ងន់​ប្រហែល ៧ ខែ​ហើយ និង​អាច​សម្រាល​នៅ​ខែ​មីនា​ខាង​មុខ​នេះ។ គួរ​រម្លឹក​ដែរ​ថា តារា​សម្ដែង Feng Shaofeng និង Zhao Liying បាន​ប្រកាស​រៀបការ​នឹង​គ្នា​ស្រប​ច្បាប់​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨​ ដោយ​គ្មាន​ការ​រៀបចំ​ពិធី​ធំដុំ​អ្វី​ទាំង​អស់៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ អន សុភក្ត្រា