ឆ្លងឆ្នាំនៅស៊ីដនី បាញ់កាំជ្រួចធំបំផុតឡើងឡូយ តែបែរជួបរឿងហួសចិត្ត១ (មានវីដេអូ)

  • 2019-01-02 02:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី មាន​ការ​បាញ់​កាំ​ជ្រួច​ដ៏​ធំ​បំផុត​មួយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទូ​ទាំង​ពិភពលោក លើក​លែង​តែ​រឿង​គួរ​ឲ្យ​ហួស​ចិត្ត​មួយ​ប៉ុណ្ណោះ គឺ​ការ​ដាក់​ឆ្នាំ​ខុស។

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ១,៥​លាន​នាក់ បាន​ទៅ​ចូលរួម​ពិធី​ឆ្លង​ឆ្នាំ​នៅ​ទីក្រុង​ស៊ីដនី​ដើម្បី​មើល​ទិដ្ឋភាព​កាំ​ជ្រួច​ដ៏​ស្រស់ស្អាត។ ប៉ុន្តែ​សម្រាប់​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​គឺ នៅ​លើ​បដា​តាម​បង្គោល​ភ្លើង​បែរ​ជា​សរសេរ​ថា "សួស្ដី​ឆ្នាំ​ថ្មី ២០១៨" ទៅ​វិញ។ រូប​ភាព​នេះ ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម ហើយ​ទទួល​ការ​រិះ​គន់​យ៉ាង​ច្រើន។

យ៉ាង​ណា​មិញ​អ្នក​រៀប​ចំ​កម្មវិធី​ក្នុង​ទីក្រុង​ស៊ីដនី​ដែល​បាន​ចំណាយ​ធនធាន និង​ពេល​វេលា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ បាន​ទទួល​ស្គាល់​កំហុស​ឆ្គង​នេះ​ហើយ​សង្ឃឹម​ថា​នឹង​មិន​ធ្វើ​ឲ្យ​មាន​រឿង​ដូច​គ្នា​នេះ​កើត​ឡើង​នៅ​ឆ្នាំ​ក្រោយ​នោះ​ទេ។

គួរ​ឲ្យ​ដឹង​ថា ការ​បាញ់​កាំ​ជ្រួច​នៅ​ទីក្រុង​ស៊ីដនី មាន​រយៈ​ពេល​រហូត​ដល់ ១២​នាទី​ដែល​ជា​ការ​បាញ់​ធំ​បំផុត​ក្នុង​ទីក្រុង ហើយ​ចំណាយ​ទឹក​ប្រាក់​ដល់​ជាង ៣លាន​ដុល្លារ​ផង​ដែរ៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ រ័ត្ន