មកដល់ទៀតហើយ ព្រឹត្តិការណ៍ធំបំផុត Tiger Street Football Festival 2019

  • 2019-01-02 03:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ Tiger Street Football Festival 2019 នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ប្រកួត​ចុង​សប្ដាហ៍​នេះ​ហើយ​​ដើម្បី​​ជ្រើស​រើស​ក្រុម​ខ្លាំង​​មក​ពី​ខេត្ត​នានា​ឡើង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​ស្វែង​រក​ម្ចាស់​ជយលាភី​ដែល​មាន​ប្រាក់​រង្វាន់​១៥ ០០០​ដុល្លារ​អាមេរិក។

សកម្មភាព​ប្រកួត​កាល​​​ពី​ឆ្នាំ​២០១៨

ការ​ប្រកួត​ឆ្នាំ​២០១៩​នេះ​​ត្រូវ​បាន​បង្កើន​ឡើង​រហូត​ដល់​​៩​តំបន់​​ដើម្បី​តម្រូវ​តាម​ការ​រីក​ចម្រើន​នៃ​កីឡា​បាល់ទាត់​ និង​មាន​យុវជន​ចាប់​អារម្មណ៍​លេង​កាន់​តែ​ច្រើន។ តំបន់​ទាំង​៩​​មាន​ដូច​ខាង​ក្រោម៖

  • មណ្ឌល​ ​ខេត្ត​ព្រះសីហនុ ៖ ​មណ្ឌល​នេះ​ក្រុម​ខេត្ត​ព្រះសីហនុ​ ​កំពត​ កែប​ និង​កោះកុង​​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៥-៦​ ខែ​មករា។
  • មណ្ឌល​ ​ខេត្ត​តាកែវ ៖ មណ្ឌល​នេះ​ក្រុម​ខេត្ត​ តាកែវ​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៣​ ខែ​មករា។
  • មណ្ឌល​ ខេត្ត​កំពង់ស្ពឺ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ស្ពឺ​ ព្រៃ​វែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២០​ ខែ​មករា។​
  • មណ្ឌល​ ខេត្ត​បាត់ដំបង ៖ មណ្ឌល​នេះ​​ក្រុម​​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២៦​ ២៧ ខែ​មករា។
  • មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​
  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។
  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។
  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។
  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។
  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។

លក្ខខ័ណ្ឌ​សំខាន់​ៗ​សម្រាប់​ក្រុម​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​

  • កីឡាករ​អាយុ​​១៨​ឆ្នាំ​ឡើង​​​ដែល​មាន​ឆ្នាំ​កំណើត​ពី​​២០០១។
  • កីឡាករ​ម្នាក់​លេង​បាន​​តែ​មួយ​ក្រុម​សម្រាប់​ឆ្នាំ​២០១៩។
  • ក្រុម​ត្រូវ​មាន​រចនា​សម្ពន្ធ​ដឹក​នាំ​ និង​អាសយដ្ឋាន​​ទំនាក់ទំនង​ត្រឹម​ត្រូវ។
  • កីឡាករ​ទាំង​អស់​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ប្រជា​ជន​។
  • ត្រូវ​បំពេញ​ពាក្យ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ត្រឹម​ត្រូវ​។
  • ត្រូវ​ចុះ​បញ្ជី​កីឡាករ​ឡើង​វិញ​រយៈ​ពេល​យ៉ាង​តិច​៣០​នាទី​មុន​ការ​ប្រកួត​នីមួយ​ៗ​របស់​ខ្លួន។
  • ក្រុម​មួយ​ត្រូវ​មាន​កីឡាករ​មិន​លើស​៧​នាក់។ ក្នុង​ចំណោម​៧​នាក់​ត្រូវ​មាន​អ្នក​ដឹក​នាំ​ ឬ​ប្រធាន​ក្រុម​​ដែល​មាន​សិទ្ធិ​ចូល​លេង​ទាំង​អស់​គ្នា។
  • មិន​អនុញ្ញាត​ឲ្យ​ផ្លាស់​ប្ដូរ​សមាសភាព​ ក្រោយ​ការ​ទទួល​ពាក្យ​បាន​បញ្ចប់។ លុះ​ត្រា​តែ​​កីឡាករ​មាន​ជំងឺ​ ឬ​របួស​ដែល​បញ្ជាក់​ពី​គ្រូពេទ្យ​ទើប​ត្រូវ​បាន​អនុញ្ញាត។
  • មាន​សិទ្ធិ​ចុះ​ឈ្មោះ​កីឡាករ​បរទេស​​តែ​២​នាក់​ប៉ុណ្ណោះ។ កីឡាករ​បរទេស​ត្រូវ​មាន​លិខិត​ឆ្លង​ដែន​ដែល​មាន​សុពលភាព​យ៉ាង​តិច​៦​ខែ​គិត​ចាប់​ពី​ថ្ងៃ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។
  • កីឡាករ​ធ្លាប់​លេង​ និង​កំពុង​លេង​លីគ​កម្ពុជា​ឆ្នាំ​២០១៦​ ២០១៧​ និង​២០១៨​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ឡើយ។

ព័ត៌មាន​លំអិត​ និង​យក​ពាក្យ​ចូល​រួម​ប្រកួត​ សូម​ចូល​៖ Tiger Street Football Festival 2019​

ក្រុម​ជើងឯក​​​ឆ្នាំ​២០១៨​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម