គន្លឹះ​សំខាន់​ៗ​ដែល​ City ត្រៀម​ដើម្បី​យក​ឈ្នះ​ Liverpool

  • 2019-01-02 08:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola ​ត្រូវ​សាក​កម្លាំង​គ្នា​ក្នុង​ប្រកួត​ដ៏​សំខាន់​ជាមួយ​ Liverpool នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ដើម្បី​កំណត់​ជោគ​វាសនា​ថា​តើ​ក្រុម​ណា​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​លើក​ពាន​លីគ​កំពូល​ Premier League។

ប្រកួត​យប់​ស្អែក​គឺ​សំខាន់​បំផុត​សម្រាប់​ក្រុម​រហស្សនាម​ថា​ ពណ៌​ផ្ទៃមេឃ​​ត្បិត​បើ​ចាញ់​ពួកគេ​នឹង​ដាច់​ពិន្ទុ​ Liverpool រហូត​ដល់​១០, បើ​ស្មើ​រក្សា​គម្លាត​៧​ពិន្ទុ​ដដែល​ តែ​បើ​ឈ្នះ​ City នឹង​បន្ថយ​មក​នៅ​ត្រឹម​៤​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​កំពូល​តារាង។​ មុន​ការ​ប្រកួត​មក​ដល់​ Pep បាន​ត្រៀម​រួច​ជាស្រេច​ពី​វិធី​ដែល​សង្ឃឹម​យក​បាន​​៣​ពិន្ទុ​ពី​ក្រុម​ភ្ញៀវ។​

១. តាម​រំខាន​អ្នក​ចាំទី​ Alisson

Pep បាន​ប្រាប់​កូន​ក្រុម​ ពិសេស​ខ្សែ​ប្រយុទ្ធ​ឲ្យ​តាម​រំខាន​​ Alisson របស់​ Liverpool នៅ​ពេល​អ្នក​ចាំទី​រូប​នេះ​គ្រប់គ្រង​បាល់។​ ការ​ព្យាយាម​រារាំង​អ្នក​ចាំ​ទី​នេះ​ដោយសារ​ Pep មើល​ឃើញ​ថា​ការ​លេង​ពី​ក្រោម​ទៅ​លើ​របស់​ Liverpool គឺ​ធ្វើ​បាន​ល្អ​ណាមួយ​ Alisson ពូកែ​បញ្ជូន​បាល់​ទៅ​ឲ្យ​មិត្ត​រួម​ក្រុម។​ យ៉ាង​ណា​ការ​ដាក់​សម្ពាធ​លើ​អ្នក​ចាំ​ទី​អាច​មាន​ប្រយោជន៍​លើ​ City បើ​សិន​ Alisson ភ្លាត់​ស្នៀត​ដូច​កាល​ប៉ះ​ Leicester City។​

២. លើក​ទឹក​ចិត្ត​ឲ្យ​ Ederson លេង​បាល់​វែង​

អ្នក​ចាំ​ទី​ដៃ​ទី​១​ Ederson របស់​ Manchester City នឹង​លេង​បាល់​វែង​ច្រើន​មិន​ធ្លាប់​មាន​ពេល​ប៉ះ​ Liverpool ដោយ​សារ​ Pep គិត​ថា​វា​នឹង​ទទួល​បាន​ផល​ជា​ជាង​លេង​បាល់​ខ្លី​ពី​ក្រោម​ទៅ​លើ។​ ការ​លេង​បាល់​ខ្លី​នឹង​ពិបាក​សម្រាប់​កីឡាករ​ម្ចាស់​ផ្ទះ​ដោយ​សារ​៣​នាក់​ខាង​លើ​គឺ Roberto Firmino, Sadio Mane និង​ Mo Salah របស់​ហង្ស​មាន​ល្បឿន​លឿន​ និង​ពូកែ​ដណ្ដើម​បាល់​ដូច្នេះ​បើ​សិន​ភ្លាត់​ក្នុង​ការ​គ្រប់គ្រង​បាល់​ City នឹង​​មាន​បញ្ហា។​ ការ​លេង​បាល់​វែង​របស់​អ្នក​ចាំ​ទី​ក៏​ជា​វិធី​អាច​ឲ្យ​បាល់​ឆាប់​ដល់​ជើង​​ខ្សែ​ប្រយុទ្ធ​របស់​ពួកគេ​​ដែរ។

៣. ការ​លួច​ Offside (អកហ្សឺ)

គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​សម្រាប់​ល្បិច​លួច​អកហ្សឺ​ ឬ Offside ក្នុង​កីឡា​បាល់ទាត់។​ City បាន​ប្រាប់​ដល់​កីឡាករ​ក្នុង​ក្រុម​របស់​ខ្លួន​ឈរ​ជា​ខ្សែ​ឲ្យ​ត្រង់​នៅ​លើ​ទីលាន​ងាយ​ស្រួល​លួច​ Offside ពេល​ Liverpool ព្យាយាម​លេង​បាល់​បោះ​កាត់​ទៅ​កាន់​ខ្សែ​ប្រកួត​កំពូល​ល្បឿន​ទាំង​៣។​ Salah បាន Offside ១៨​ដង​រដូវ​កាល​នេះ, Mane បាន​ Offside ១៤​ ដង​ហើយ​ក្រុម​ទាំង​មូល​ Offside សរុប​៤២​ដង ដូច្នេះ​ Offside ដោយ​សារ​ល្បឿន​គឺ​ជា​ចំណុច​ខ្សោយ​មួយ​របស់​ហង្ស។

៤. ហាម​លេង​ចត​ឡាន​ក្រុង​ជាមួយ​ Liverpool

កីឡាករ​ក្នុង​ក្រុម​របស់​ Manchester City ត្រូវ​ហាម​មិន​ឲ្យ​លេង​ទប់​ដាច់​ខាត​ក្នុង​ករណី​នាំ​មុខ​ Liverpool មុន​ មានន័យ​ថា​បើ​ស៊ី​ ១ ឬ​២​ ត្រូវ​បន្ត​វាយ​សម្រុក​ទៀត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ Pep មើល​ឃើញ​ថា​ការ​ចត​ឡាន​ក្រុង​ជាមួយ​ Liverpool ដែល​មាន​ប្រយុទ្ធ​ខ្លាំង​គឺ​គ្មាន​ប្រសិទ្ធិភាព​ឡើយ​​ព្រោះ​ចង់​មិន​ចង់​គង់​តែ​ធ្លាយ​សំណាញ់​ទី​ ជាក់​ស្ដែង​ដូច​ Manchester United​ ជា​ឧទាហរណ៍​ស្រាប់។ United បាន​ព្យាយាម​ការពារ​ច្រើន​ក្រោយ​តាម​ស្មើ​ Liverpool ១-១ តែ​លទ្ធផល​ចុង​ម៉ោង​ពួកគេ​ធ្លាយ​២​គ្រាប់​ពី​ការ​ស៊ុត​របស់​ Shaqiri៕ ​

ប្រភព៖ Premier League   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម