ក្រុម​ហ៊ុន​មួយ​គ្រោង​ជួយ​អភិវឌ្ឍ​ក្រុង​ព្រះ​សីហនុឲ្យ​កា្លយ​ជា​តំបន់​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់

  • 2019-01-02 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​មួយ​គ្រោង​អភិវឌ្ឍ​ក្រុង​ព្រះ​សីហនុឲ្យ​កា្លយ​ជា​តំបន់​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់ និង​ជួយ​ជំរុញ​ឲ្យ​ក្រុង​ជាប់​មាត់សមុទ្រ​មួយ​នេះ​ក្លាយជា​កំពង់ផែអន្តរជាតិ​កាន់តែ​​ទំនើប​មួយ​តាម​រយៈ​ការ​នាំ​យក​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាធំៗ​លើ​ពីភព​លោក​មក​វិនិយោគ​។

អគារ​ ព្រីនស៍​ អាយធី បៀល​ឌីង ជា​គម្រោងវិនិយោគ​​ដ៏​ធំរបស់​​ក្រុម​ហ៊ុន ព្រីនស៍ រៀល​ អ៊ីស្ទេត គ្រុប ហើយ​អគារ​មួយ​នេះ​ក៏ជា​គម្រោង​សំខាន់​មួយ​ក្នុង​វិស័យ​បច្ចេក​កវិទ្យា​ជាន់​ខ្ពស់​របស់ក្រុម​ហ៊ុន ព្រីនស៍ រៀល​ អ៊ីស្ទេត គ្រុប ដូច​គ្នា។ អគារ​ ព្រីនស៍​ អាយធី បៀល​ឌីង បាន​ប្រារព្ធ​ពិធី​បញ្ចាប់​ការ​សាងសង់​គ្រោង​អគារ​ជាស្ថាពរ​កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ២០១៨។

អគារ​ ព្រីនស៍​ អាយធី បៀល​ឌីង នឹង​ដឹក​នាំ​ក្រុង​ទេសចរណ៍​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ឲ្យ​ក្លាយ​ជា​ទីក្រុង​អភិវឌ្ឍ​ន៍​ក្នុង​វិស័យ​ឧស្សាហកម្មព័ត៌មាន​វិទ្យា អ៊ិនធឺណេត ប​ច្ចេក​វិទ្យា​ទំនើបៗ និង​ឧស្សាហកម្ម​ទំនើបៗផ្សេង​ទៀត។

ក្រៅពីនេះ​អគារ​ ព្រីនស៍​ អាយធី បៀល​ឌីង​ ក៏​នឹង​ជួយ​ជំរុញ​ក្រុង​ព្រះ​សីហនុ​ឲ្យ​ក្លាយ​ជា​កំពង់​ផែ​អន្តរជាតិ​កាន់​តែទំនើប តាម​រយៈ​ការ​នាំ​យក​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ព័ត៌មាន​វិទ្យា​មាន​ឈ្មោះ​ល្បី​ៗ​នៅ​លើពិភព​លោក​មក​វិនិយោគ​នៅ​ក្រុង​ជាប់​មាត់​សមុទ្រ​មួយ​នេះ។​

គួរ​បញ្ជាក់ថា​ អគារ​ ព្រីនស៍​ អាយធី បៀល​ឌីង មាន​ទីតាំង​នៅ​ចំណុច​កណ្តាល​នៃ​ក្រុង​ព្រះ​សីហនុ​ និង​ជាប់រង្វង់​មូលតោពីរ ដែលជានិមិត្តរូប​នៃក្រុង​ព្រះសីហនុ និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ព្រីនស៍ ថាម ហូថេល។ អគារនេះ​សាង​សង់​លើ​ផ្ទៃដី​សុប​ជិត​៦ម៉ឺន​ម៉ែត្រ​ការ៉េ។

បច្ចុប្បន្ន ​ក្រុមហ៊ុន​ ព្រីនស៍ ​រៀល​ អ៊ីស្ទេត​ គ្រុប​ បាន​បង្កើត​គម្រោង​អគារ​ចម្រុះ​បែប​ទីក្រុងខ្នាត​ធំជា​ច្រើន​នៅរាជធានី​ភ្នំពេញ​ រួម​មាន​ព្រីនស៍ ម៉ូឌើន ផ្លាហ្សា  មជ្ឈមណ្ឌល ​ព្រីនស៍ ផ្លាហ្សា ​ ព្រីនស៍ អ៊ីន​ធើ​ណា​សិន​ណល ​ផ្លាហ្សា​ ជា​ដើម​ ដែល​សុទ្ធ​តែ​ទទួល​បាន​ការពេញ​និយម​ពីសំណាក់​វិនិយោគិន​បរទេស​។ គម្រោង​ទាំង​អស់​របស់​ក្រុមហ៊ុន​ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មាន​ផ្ទៃ​ក្រឡា​សាង​សង់​សរុប​លើស​ពី ២,៥៦លាន​ ម៉ែត្រ​ការ៉េ​ហើយ​បច្ចុប្បន្ន​ ដែល​ក្នុង​នោះ​គ្រប​ដណ្តប់​លើ​ឧស្សាហកម្ម​ជាច្រើន​រួម​មាន​ អគារ​ស្នាក់​នៅ ​អគារ​ការិយាល័យ​  ពាណិជ្ជកម្ម  សណ្ឋាគារ  ក្លឹបកម្សាន្ត  និង​សួនឧស្សាហកម្ម​​។   ចំណែក​គម្រោង​ស្នាក់​នៅដែល​បាន​នឹង​កំពុង​ធ្វើ​ការ​លក់​មាន​ផ្ទៃក្រឡា​សាង​សង់​សរុប​ជាង​ ៧៦,៦៩​ ម៉ឺន​ម៉ែត្រ​ការ៉េ ​ និង​មាន​ខុនដូរ​ហូត​ដល់​ ៤​ ៣៥៨ យូនីត។ នា​ថ្ងៃ​ខាង​មុខ​ ដោយ​ផ្អែក​លើចក្ខុវិស័យ​ជា​ប្រតិបត្តិករ​ទី​ក្រុង​  ក្រុមហ៊ុន​ ព្រីនស៍ ​រៀល ​អ៊ីស្ទេត​ គ្រុប​ នឹង​បន្ត​អភិវឌ្ឍ​គម្រោង​ដែល​មាន​គុណភាព​ជាច្រើន​ទៀត​ ដើម្បី​ផ្តល់​សេវាកម្ម​ដល់​ប្រជាពល​រដ្ឋកម្ពុជា​ និង​រួម​គ្នា​កសាង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែប្រ​សើរ​៕

អត្ថបទ៖ ទូច សុខា