ខ្ជិលអ៊ុតអាវលែងជាបញ្ហាទៀតហើយ! ប្រើតែម៉ាស៊ីនផ្លុំសក់ ដោះស្រាយបានយ៉ាងងាយ

  • 2019-01-02 09:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ធុញ​ទ្រាន់ និង​ខ្ជិល​ក្នុង​ការ​អ៊ុត​អាវ​ជា​រៀង​រាល់​ថ្ងៃ អ្នក​នឹង​ពេញ​ចិត្ត​ចំពោះ​គន្លឹះ​ខាង​ក្រោម​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាន​យ៉ាង​ងាយ។ អ្វី​ដែល​អ្នក​ចាំ​បាច់​ត្រូវ​មាន គឺ​សាមញ្ញ​បំផុត​ដោយ​គ្រាន់​តែ​មាន​ម៉ាស៊ីន​ផ្លុំ​សក់ និង​ដប​បាញ់​ទឹក​ជា​ការ​ស្រេច​ដោយ​មិន​ចំណាយ​ពេល​យូរ​ដូច​ម៉ាស៊ីន​អ៊ុត​ខោអាវ​នោះ​ទេ។

ខាងក្រោមនេះ គឺជាគន្លឹះងាយៗប្រើតែម៉ាស៊ីនផ្លុំសក់ ក៏អាចអ៊ុតអាវបានយ៉ាងងាយ ៖

១. ប្រើដបបាញ់ទឹក

អ្នក​គ្រាន់​តែ​យក​ដប​ទឹក​ដែល​មាន​ក្បាល​បាញ់ រួច​យក​មក​បាញ់​ទឹក​ឲ្យ​មាន​សំនើម​នៅ​លើ​សាច់​ក្រណាត់​ដើម្បី​ងាយ​ស្រួល​ផ្លុំ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​គ្មាន​ដប​បាញ់​ទឹក​ទេ អ្នក​អាច​យក​ដៃ​ដាក់​ក្នុង​ទឹក​រួច​មក​រលាស់​លើ​អាវ​ក៏​បាន​ដោយ​មិន​ចាំ​បាច់​ចំណាយ​ច្រើន​នោះ​ទេ។

២. ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់

ក្រោយ​បាញ់​ទឹក​លើ​អាវ​ឲ្យ​មាន​សំណើម​រួច អ្នក​គ្រាន់​តែ​យក​ដៃ​ម្ខាង​ទាញ​សាច់​អាវ​ឲ្យ​តឹង រួច​យក​ម៉ាស៊ីន​ផ្លុំ​សក់​បាញ់​កម្ដៅ​ពី​លើ​ថើៗ​​ដើម្បី​កម្ចាត់​ស្នាម​ជ្រួញ​។ ការ​ធ្វើ​ដូច​នេះ នឹង​ជួយ​ឲ្យ​អ្នក​ចំណេញ​ពេល​វេលា​បាន​ច្រើន ហើយ​មិន​ចាំ​បាច់​ប្រើ​ម៉ាស៊ីន​អ៊ុត​ខោអាវ​ដែល​ចំណាយ​ពេល​យូរ​ទៀត​នោះ​ទេ។ លើស​ពី​នេះ​ទៀត អ្នក​ក៏​អាច​ប្រើ​វិធី​នេះ​ដើម្បី​អ៊ុត​សំពត់ និង​រ៉ូប​ដែល​ពិបាក​អ៊ុត​ផង​ដែរ៕