Solskjaer ​ជា​អ្នក​ចាត់​ការ​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​ United ដែលដឹកនាំ​៤​ឈ្នះ​ទាំង​៤​

  • 2019-01-03 01:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​បន្ត​ជោគជ័យ​របស់​ខ្លួន​ជា​លើក​ទី​៤​ក្រោយ​យក​ឈ្នះ​ Newcastle ដោយ​លទ្ធផល​ ២​ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​​២១។​

ជ័យ​ជម្នះ​យ៉ាង​សំខាន់​របស់​ក្រុម​បិសាច​ក្រហម​បាន​មក​ពី​ថ្វី​ជើង​ខ្សែ​ប្រយុទ្ធ​ Lukaku នៅ​នាទី​៦៤​ និង Rashford នៅ​ចុង​ម៉ោង​នាទី​៨០។ ៣​ពិន្ទុ​នេះ​បាន​ធ្វើ​ឲ្យ​ Ole Gunnar Solskjaer ក្លាយ​ជា​អ្នក​ចាត់​ការ​ទី​ពីរ​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ក្រោយ​ដឹកនាំ​៤​ប្រកួត​ដំបូង​ឈ្នះ​ទាំង​៤។​​

អ្នក​ចាត់ការ​ដំបូង​ ​ធ្វើ​បាន​កំណត់ត្រា​ខាង​លើ​នេះ​គឺ លោក​ Sir Matt Busby ជនជាតិ​ស្កុតឡែន​ដែល​ដឹកនាំ​ United ឈ្នះ​៤​ប្រកួត​ដំបូង​កាល​ពី​ឆ្នាំ​១៩៤៦។​ ជោគជ័យ​៣​មុន​របស់​ Solskjaer គឺ​ផ្ដួល Cardiff, Huddersfield និង​ Bournemouth​ ឲ្យ​រាប​ដូច​កន្ទេល​ តែ​យ៉ាង​ណា​ប្រកួត​លីគ​បន្ទាប់​ពួកគេ​ត្រូវ​ប៉ះ​គីឡូ​ធ្ងន់​ Tottenham Hotspur៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម