មនុស្សជាច្រើនជ្រួលជ្រើមនាំគ្នាធ្វើ "Bird Box Challenge” រហូត Netflix ចេញក្ដីប្រកាសហាមប្រាម

  • 2019-01-03 03:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“The Bird Box Challenge” កំពុង​ក្លាយ​ជា​ល្បែង​មួយ​ដែល​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ធ្វើ​និង​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម ក្រោយ​រឿង​ដ៏​ល្បី "Bird Box” បាន​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​លើ​កម្មវិធី Netflix។

“Bird Box” ជា​ខ្សែ​ភាពយន្តបែបរន្ធត់​ រៀបរាប់​ពី​គ្រួសារ​មួយ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ផ្សងព្រេង​ដ៏​គ្រោះថ្នាក់​ដោយ​ប្រើ​ក្រណាត់​ចង​ភ្នែក​ជិត​ឈឹង ដើម្បី​គេច​ចេញ​ពី​ការ​សម្លាប់​របស់​បិសាច​ដ៏​សាហាវ​មួយ​ដែល​សម្លាប់​មនុស្ស​តាម​ការ​មើល​ក្នុង​កែវភ្នែក។ ក្រោយ​ភាពយន្ត​មួយ​នេះ​បាន​ចេញ​ចាក់​បញ្ចាំង រូបភាព​បែប​ត្រូល​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ពាក់ព័ន្ធ​នឹង​រឿង​នេះ ហើយ​ឥឡូវ​នេះ មនុស្ស​មួយ​ចំនួន​ក៏​បាន​យក​រឿង​នេះ​ទៅ​ធ្វើ​សកម្មភាព​អ្វី​មួយ​ដែល​លើស​ពី​ការ​រំពឹង​ទុក​ថែម​ទៀត ដោយ​ពួកគេ​បាន​នាំ​គ្នា​ចង​ភ្នែក​ពួកគេ​ឲ្យ​ជិត ហើយ​ដើរ​ជុំវិញ​ផ្ទះ ឬ​កន្លែង​ណា​មួយ​ដែល​មើល​ទៅ​ឲ្យ​ដូច​ជា​ក្នុង​រឿង ដែល​សកម្មភាព​ទាំង​នេះ គេ​ហៅ​ថា "The Bird Box Challenge”។

មិន​យូរ​ប៉ុន្មាន​ ល្បែង​មួយ​នេះ​កាន់​តែ​រាល​ដាល​ខ្លាំង​ទៅ​ៗ ដែល​រហូត​ធ្វើ​ឲ្យ​កម្មវិធី Netflix ផ្ទាល់​ចេញ​សារ​ប្រកាស​ហាម​ប្រាម​អ្នក​ទស្សនា​រឿង​មួយ​នេះ​ទាំង​អស់ កុំ​ឲ្យ​ព្យាយាម​លេង​ល្បែង​បែប​នេះ​ទៀត ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ណា​មួយ​ចំពោះ​ពួកគេ​បាន៕

ប្រភព៖ 9gag   ប្រែ​សម្រួល៖ អន សុភក្ត្រា