​VIVO NEX កាមេរ៉ា ៣ គ្រាប់ RAM 8GB អេក្រង់​សង​ខាង​ ដូចកញ្ចក់ថ្លាមួយដុំ

  • 2019-01-03 05:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ VIVO បាន​បញ្ចេញ​ស្មាតហ្វូន​ត្រកូល NEX របស់​ខ្លួន​មក​កាន់​ទីផ្សារ​ពិភពលោក ដើម្បី​ប្រកួត​ប្រជែង​គ្នា ជាពិសេស​ប្រកួត​ជាមួយ​ទូរសព្ទ​ដែល​មាន​អេក្រង់​លាត​ពេញ​មួយ​តួ​របស់​ក្រុមហ៊ុន​ផ្សេង ដោយ​ដាក់​ទីតាំងកាមេរ៉ា​កន្លែងផ្សេងវិញ។

អេក្រង់ម្ខាងលាត
ម្ខាង​ជា​អេក្រង់​ធម្មតា

​VIVO NEX dual display edition-DDE នេះ​បំពាក់​អេក្រង់​សង​ខាង​អត់​មាន​ខ្នង​ក្រោយ​ទេ ម្ខាង​ជា​អេក្រង់​លាត៦.៣៩អ៊ីញ Full HD+ Super AMOLED ម្ខាង​ជា​អេក្រង់​ធម្មតា ៥.៤៩អ៊ិញ Full HD Super AMOLED ដែល​មាន​បង្កប់​កាមេរ៉ា​ដល់ទៅ ៣ គ្រាប់​(១២+១៣+៣មេហ្គាភិចសែល) ដែល​កាម៉េរ៉ា​មួយ​គ្រាប់ៗ មាន​មុខងារ​ផ្សេងៗ​គ្នា​ដូចជា អាច​ថត​បាន Bokeh, Portriat និង monochrome បង្កប់​ដោយ​សេន​ស័រ​កាមេរ៉ា Time of Flight-TOF រួម​នឹង​បច្ចេកវិទ្យា​ជាច្រើន​ដូចជា 3D Face recognition។

​ចំពោះ​កម្លាំង​ម៉ាស៊ីន​បំពាក់​ដោយ​បន្ទះឈីប Snapdragon 710 (SoC) ដើរ​ដោយ Android Pie(9.0)មាន​ជម្រើស RAM 8GB មេម៉ូរី ១២៨GB មាន​ថាមពល​ថ្ម​ទំហំ ៣៤២៥ មីលីអំពែ ប៉ុន្តែ​បើ​តាម​ប្រភព​ដោយ​យោង​តាម​តារាង TENNA បង្ហាញ​ថា VIVO NEX DDE នេះ​​មាន​ជម្រើស​មួយ​ទៀត​គឺ បន្ទះ​ឈីប Snapdragon 845 (SoC) មាន​ជម្រើស RAM 10GB។ ដោយឡែក​តម្លៃ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕

អានបន្ត៖

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម