ហេតុផល ៧ យ៉ាង បញ្ជាក់ថា Kai និង Jennie ស័ក្ដិសមនឹងគ្នាឥតខ្ចោះ

  • 2019-01-03 07:24:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​បែក​ធ្លាយ​ពី​សារព័ត៌មាន Dispatch ជុំវិញ​ទំនាក់ទំនង​ស្នេហា​រវាង​តារា​ចម្រៀង Kai និង jennie នោះ នៅ​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ស្ថិត​ក្នុង​ភាព​ភ្ញាក់ផ្អើល​នៅ​ឡើយ ទោះ​ជា​យ៉ាង​ណា មនុស្ស​មួយ​ចំនួន​ធំ​ក៏​​បាន​ចូលរួម​អបអរ​ចំពោះ​គូ​ស្នេហ៍​មួយ​គូ​នេះ​ផង​ដែរ។

ក្រោយ​ប្រកាស​ពី​ទំនាក់ទំនង​ស្នេហា​ជា​សាធារណៈ អ្នក​គាំទ្រ​របស់​តារា​ល្បី​ទាំង​២​រូប​នេះ ចាប់​ផ្ដើម​ចាប់​អារម្មណ៍​លើ​ចំណុច​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ពួកគេ​ស័ក្ដិសម​ជា​គូ​ស្នេហ៍​មួយ​គូ​ដ៏​ល្អ​ឥត​ខ្ចោះ៕​

ខាង​ក្រោម​នេះ ជា​ហេតុផល ៧ ចំណុច​ដែល​បញ្ជាក់​ថា Kai និង Jennie ស័ក្ដិសម​ជា​គូ​ស្នេហ៍​នឹង​គ្នា​ខ្លាំង៖

១. ពួកគេ​មាន​ឈ្មោះ​ហៅ​ក្រៅ​​ដូច​គ្នា

ទោះ​បី​ជា តារា​ចម្រៀង Kai និង Jennie មាន​ឈ្មោះ​ហៅ​ច្រើន​ក៏​ដោយ ប៉ុន្តែ​ពួកគេ​មាន​ឈ្មោះ​មួយ​ដែល​អ្នក​គាំទ្រ​ហៅ​ថា Nini ដូច​គ្នា។

២. ពួកគេជាអ្នក​ស្រឡាញ់​ឆ្កែ​ដូច​គ្នា

៣. ស្រី​ស្អាត​ស័ក្ដិសម​នឹង​ប្រុស​សង្ហា

៤. ពួកគេ​មាន​ចរិត​គួរ​ឲ្យ​ស្រឡាញ់​ដូច​គ្នា

៥. ជា​តារា​ដែល​ពូកែ​រាំ​ដូច​គ្នា

៦. ពួកគេ​មាន​តារានិករ​ដូច​គ្នា

Jennie កើត​នៅ​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ​១៩៩៦ ខណៈ Kai កើត​នៅ​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ​១៩៩៤។ តារា​ទាំង​២​រូបនេះមាន​ថ្ងៃ​កំណើត​ខុស​គ្នា​២​ឆ្នាំ និង​២​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​តារានិករ Capricorns ដូច​គ្នា។

៧. ជា​តារា​ដែល​លេង​ស្ទិល​សម្លៀកបំពាក់​ដូច​គ្នា

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម