តារា​ម៉ូដែល​ប្រុស​ទាំង​៧​រូប​នេះ ជា​បណ្ដា​ម៉ូដែល​គួរ​រំពឹង​មើល​នៅ​ឆ្នាំ​ថ្មី​២០១៩

  • 2019-01-03 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ Sabay បាន​ចុះ​ផ្សាយ​ម្ដង​រួច​មក​ហើយ​ពី​បណ្ដា តារា​ម៉ូដែល​ស្រី​ទាំង​៩​រូប​ ដែល​នឹង​លេច​ធ្លោ​ខ្លាំង​នៅ​ឆ្នាំ ២០១៩ ឥឡូវ​យើង​មក​ស្គាល់​ពី​បណ្ដា​តារា​ម៉ូដែល​ប្រុសៗ​ ដែល​កំពុង​តែ​មាន​ឈ្មោះ​បោះ​សំឡេង​វិញ​ម្ដង។

នេះ​ជា​បណ្ដា​តារា​ម៉ូដែល​ប្រុស​ អ្នក​គូរ​តែ​រំពឹង​មើល​នៅ​ឆ្នាំ​២០១៩៖

១. ទឹម វ៉ាយុ

បន្ទាប់​ពី​ប្រឡូក​ក្នុង​វិស័យ​ម៉ូដែល​នេះ​អស់​រយៈ​ពេល ៤​ឆ្នាំ វ៉ាយុ ត្រូវ​បាន​គេ​ស្គាល់​ជា​ច្រើន ព្រម​ទាំង​មមាញឹក​ខ្លាំង​ក្នុង​ការ​ធ្វើ​ជា​ម៉ូដែល​ដើម្បី​ផ្សព្វ​ផ្សាយ​ផលិត​ផល​ថ្មីៗ​ផង​ដែរ។ សម្រាប់​ឆ្នាំ​ថ្មី​នេះ​លោក​នឹង​​បង្ហាញ​ខ្លួន​នៅ​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ ព្រម​ទាំង​ក្នុង​វីដេអូ​បទ​ចម្រៀង​ថ្មីៗ​ផង​ដែរ​ បូក​រួម​នឹង​អាជីព​ម៉ូដែល។

២. នូ ឧសភា

លោក នូ​ ឧសភា ទទួល​បាន​ការ​គាំទ្រ​ច្រើន​ក្នុង​វិស័យ​ម៉ូដែល​នេះ​ ដោយ​សារ​តែ​មាន​រូប​រាង​ស្រស់​សង្ហា​ កម្ពស់​ខ្ពស់​និង​មាន​ទម្រង់​មុខ​ប្លែក។​ ឧសភា កំពុង​តែ​​មមាញឹក​ក្នុង​ការ​ថត​រឿង ក៏​ដូច​ជា​ម៉ូដែល​សម្រាប់​ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ​ផង​ដែរ។​

៣. ស៊ុន ដាយ៉ា

ថ្លែង​មក​កាន់ Sabay ដាយ៉ា​ បញ្ជាក់​ថា​ដំបូង​ឡើយ​លោក​គ្រាន់​តែ​ជា​​អ្នក​ធ្វើ​ការ​នៅ​សណ្ឋាគារ​មួយ​តែ​ប៉ុណ្ណោះ តែ​ក្រោយ​មក​លោក​ក៏​ត្រូវ​បាន​ Designer ម្នាក់​ចាប់​អារម្មណ៍​និង​ណែនាំ​លោក​ឲ្យ​ក្លាយ​ជា​តារា​ម៉ូដែល​ដោយ​សារ​តែ​លោក​មាន​សម្រស់​ស្រស់​ស្អាត​និង​កម្ពស់​អំណោយ​ផល។ ម៉ូដែល​រូប​នេះ​កំពុង​តែ​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​ថត​ស្ប៉ត​ផ្សេងៗ​ ក៏​ដូច​ជា​វីដេអូ​ចម្រៀង​ថ្មីៗ​ផង​ដែរ។

៤. Joseph Vann

លោក Joseph គឺ​ជា​តារា​ម៉ូដែល​ប្រុស​មួយ​រូប​ តែង​តែ​បង្ហាញ​ខ្លួន​ជា​ញឹក​ញាប់​ក្នុង​កម្មវិធី​ដើរ​ម៉ូដ​ធំៗ ប្រចាំ​ឆ្នាំ​ដូច​ជា​ PPDW ជា​ដើម។ តារា​ម៉ូដែល​រូប​នេះ​បាន​ចូល​រៀន​ផ្នែក​ម៉ូដែល​នេះ​នៅ​សាលា Sapore Modeling school កាល​ពី​ឆ្នាំ​ ២០១៥​ ហើយ​ក៏​បាន​ប្រកប​ការងារ​ផ្នែក​នេះ​យ៉ាង​ច្រើន មិន​ត្រឹម​តែ​ប៉ុណ្ណោះលោក​ក៏​នឹង​មាន​គម្រោង​ថ្មីៗ​ជា​ហូរហែ​សម្រាប់​ឆ្នាំ​ ២០១៩​នេះ​ផង​ដែរ។

៥. Satin Preap

លោក Satin Preap គឺ​ជា​តារា​ម៉ូដែល​សញ្ជាតិ​ខ្មែរ​កាត់​បារាំង​ ដែល​មាន​សម្រស់​ស្រស់​សង្ហា​មិន​ធម្មតា។ Satin មិន​ញញើត​នឹង​ការ​ថត​រូប​លក្ខណៈ Fashion ផ្សេងៗ​ដែល​មាន​លក្ខណៈ​សិចស៊ី​ខ្លាំង​​នោះ​ទេ​។ ជាមួយ​​នឹង​គម្រោង​យ៉ាង​ច្រើន​ទន្ទឹង​រង​ចាំ ដូច្នេះ​ Satin គឺ​តារា​ម៉ូដែល​កូនកាត់​ម្នាក់​ដែល​អ្នក​មិន​គួរ​មើល​រំលង។

៦. Antony Rolland

Antony ក៏​ជា​តារា​ម៉ូដែល​សញ្ជាតិ​បារាំង​ខ្មែរ​​ផង​ដែរ ដោយ​នៅ​ក្នុង​វ័យ​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ​ ម៉ូដែល​រូប​នេះ​បាន​បង្ហាញ​មុខ​យ៉ាង​ច្រើន​ដង​ក្នុង​កម្មវិធី​ធំៗ​។ ដោយ​មាន​ទេពកោសល្យ​ព្រម​ទាំង​រូប​សម្បត្តិ​អំណោយ​ផល​ទៀត​នោះ Antony នឹង​ធ្វើ​ឲ្យ​អ្នក​ស្រលាញ់​វិស័យ​ម៉ូដែល​ស្គាល់​​ខ្លួន​កាន់​តែ​ច្រើន​ក្នុង​ឆ្នាំ​ថ្មី។

៧. រស រាជសាល

រាជ​សាល​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​ម៉ូដែល​មួយ​រូប​ដែល​មាន​សាច់​ដុំ​ស្អាត​ និង​មុខ​មាត់​ស្អាត​មិន​ធម្មតា។ មិន​ត្រឹម​តែ​ជា​តារា​ម៉ូដែល​មួយ​រូប​ប៉ុណ្ណោះ​ទេ តារា​រូប​នេះ​ក៏​ធ្លាប់​បញ្ចេញ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ ព្រម​ទាំង​ជា​តារា​​សម្ដែង​​ផង​ដែរ៕

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី