ដឹងតែរង្គើទៀតហើយ! ចំណុចរសើប ២ រំពឹងលេចចេញលើ iPhone ឆ្នាំ ២០២០

  • 2019-01-03 13:27:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចចាមអារ៉ាម​បាន​លេចចេញ​ជា​រៀងរាល់​ថ្ងៃ​ជុំវិញ​ស្មាតហ្វូន iPhone នា​ពេល​អនាគត ដោយឡែក​ប្រភព​បែកធ្លាយ​ចុង​ក្រោយ​ពី Ice Universe បាន​រាយការណ៍​ពី​គំនិត​យល់​ឃើញ​លើ​ផលិតផល Apple ក្នុង​ឆ្នាំ ២០២០។

ប្រភព​បាន​បង្ហាញ​ការ​ជឿជាក់​ថា​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​នឹង​សម្រេច​រក្សា​តួ​ខ្លួន iPhone សេរ៊ី​ឆ្នាំ ២០១៩ ដូច​ត្រកូល X អ៊ីចឹង​ដែរ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០២០ នឹង​មាន​ការ​កែប្រែ​ដោយ​បន្សល់​ត្រឹម​ប្រហោង​តូច​មួយ ដូច​ការ​រចនា​លើ Galaxy A8s និង​គំរូ​រាង​ធ្លាប់​បង្ហាញ​លើ Galaxy S10។

ជា​រួម​ចំណុច​រសើប​ខ្លាំង​បំផុត​សម្រាប់ iPhone ដែលនឹង​លេច​ចេញ​នា​ឆ្នាំ​ក្រោយ​ រួមមាន រចនាបថ​អេក្រង់​ថ្មី​ និង​ ការ​គាំទ្រ​បណ្តាញ​អ៊ីនធឺណិត​ល្បឿន​លឿន 5G ស្រប​ពេល​ឆ្នាំ​នេះ​មាន​ត្រឹម​ការ​រចនា​ដដែល ប៉ុន្តែ​វិវត្ត​កាមេរ៉ា​ក្រោយ​ដល់​ ៣ គ្រាប់​អាច​គាំទ្រ AR កាន់​តែ​ប្រសើរ​ជាង​មុន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា