Klopp ភ្ញាក់​ផ្អើល​ពេល​ឃើញ​ Liverpool ឈរ​នៅ​កំពូល​តារាង​ PL

  • 2019-01-03 11:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp បាន​លើក​ឡើង​ថា​ វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​បាន​ឃើញ​ក្លឹប​របស់​លោក​ឈរ​នៅ​កំពូល​តារាង​ Premier League ដោយ​ដាច់​ច្រើន​ពិន្ទុ​ពី​ក្លឹប​ Manchester City។

លោក​បាន​និយាយ​ថា​៖ " ការ​ដែល​យើង​ក្នុង​ស្ថានភាព​បែប​នេះ ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ គ្រប់​គ្នា​យល់​ថា​ ក្រុម​យើង​ល្អ​ហើយ​ តែ​គ្មាន​នរណា​គិត​ថា​ពួក​យើង​ដាច់​ Manchester City ៧​ពិន្ទុ​នោះ​ទេ " ។

លោក​បន្ត​ថា​៖ " វា​មិន​អាច​ទៅ​រួច​ទេ​កាល​ពី​ដើម​ខែ​ធ្នូ ពេល​ដែល​ពួក​យើង​នៅ​ពី​ក្រោយ​គេ​ (Manchester City) ១​ពិន្ទុ តែ​ដោយ​ប្រកួត​ដែល​ទាំង​យើង​ទាំង​គេ បាន​លេង​កំឡុង​ពេល​នេះ វា​ក៏​បាន​កើត​ឡើង​។ រឿង​នេះ​មិន​មែន​សំគាល់​ថា​ ក្រុម​ណា​អន់​ជាង​ ឬ ក្រុម​ណា​ល្អ​ជាង​ទេ​" ។

លោក​បន្ថែម​ថា​៖ " ពួក​យើង​កំពុង​ស្ថិត​ក្នុង​ពេល​ដ៏​ល្អ​មួយ​ តែ​យើង​នឹង​ត្រូវ​លេង​ប៉ះ​ក្លឹប​ Manchester City ហើយ​និង​ក្លឹប​ធំៗ​ផ្សេង​ៗ​ទៀត​ " ។

Liverpool ជា​ក្លឹប​អង់គ្លេស​តែ​មួយ​គត់​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ "ចាញ់"​ នៅ​ប្រកួត​លីគ​កំពូល​ក្នុង​រដូវ​កាល​ ២០១៨/១៩ នេះ ដោយ​ពួក​គេ​កំពុង​តែ​ឈរ​នៅ​កំពូល​តារាង​ និង​ មាន​ ៥៤​ពិន្ទុ​ ដោយ​គម្លាត​ពី​ក្រុម​លេខ​ ២ Tottenham Hotspur ចំនួន​ ៦​ពិន្ទុ​ និង​ ក្រុម​លេខ ៣ Manchester City ចំនួន​ ៧​ពិន្ទុ៕

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ ហ៊ីម រស្មី