តម្លៃ​ទាំង​ទូរសព្ទ iPhone និង Android នឹង​ថ្លៃ​ជាង​មុន​ក្នុង​ឆ្នាំ​ ២០១៩

  • 2019-01-04 22:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​មុន​តម្លៃ​ស្មាតហ្វូន​កំពូលៗ​ចុង​ក្រោយ​ពី  Apple និង Samsung មាន​ដល់​ខ្ទង់​ពាន់ ដែល​ភ្ជាប់​មក​ជាមួយ​នូវ​មុខងារ​ល្អ និង​លក្ខណៈសម្បត្តិ​គួរ​ឲ្យ​កត់​សម្គាល់​។ 

បាន​​ឮ​​ខ្លះៗ​ហើយ ពី​គំរូ​ទូរសព្ទ​ប្រើ​បណ្ដាញ 5G, ទូរសព្ទ​អេក្រង់​បត់​បាន​ ឬ​ប្រើ​កាមេរ៉ា​ច្រើន​គ្រាប់ មិន​ធូរ​ថ្លៃ​ជាង​មុន​នោះ​ទេ ជាមួយ​ការ​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ​។ ក្នុង​នោះ​ក៏​អាច​មាន​ពី​ក្រុមហ៊ុន Google, Huawei និង OnePlus ដែរ ចំពោះ​ការ​កើន​ឡើង​តម្លៃ​នេះ​។ 

ឧទាហរណ៍​ជាក់ស្តែង​ពី​ការ​កើន​តម្លៃ iPhone XR ថ្លៃ​ជាង ៧% ពី iPhone 8 ឆ្នាំមុន និង​ថ្លៃ​ជាង ១៥% ពី​ iPhone 7។ចំពោះ OnePlus 6T ថ្លៃជាង ៣.៨% ពី OnePlus 6។

នេះ​ជា​ទិន្នន័យ​តម្លៃ​ប្រែប្រួល​នៃ​ស្មាតហ្វូន​នៅ​សហរដ្ឋអាមេរិក​ពី​ឆ្នាំ ២០១៦ ទៅ ២០១៨

នេះ​ជា​ទិន្នន័យ​តម្លៃ​ប្រែប្រួល​នៃ​ស្មាតហ្វូន​នៅ​ចក្រភពអង់គ្លេស​ពី​ឆ្នាំ ២០១៦ ទៅ ២០១៨

តាម​តារាង​តម្លៃ​នេះ បង្ហាញ​ថា​តម្លៃ​ស្មាតហ្វូន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​ការ​ប្រែប្រួល​ឡើង មិន​មែន​ចុះ​នោះ​ទេ​។ ស្មាតហ្វូន​បន្ត​ប្រើ​បច្ចេកវិទ្យា​ចុង​ក្រោយ ដែល​មាន​ការ​ចំណាយ​ច្រើន​ទៅ​លើ​វត្ថុ​ធាតុ​ដើម​ល្អៗ​ជាង​មុន កិច្ចការ​ស្រាវជ្រាវ ដំណើរការ​ផលិត និង​ការ​ផ្សព្វផ្សាយ​។ ហើយ​បើ​សង្ឃឹម​ថា ម៉ូដែល​ក្រោយ​ធូរ​ថ្លៃ​ជាង​នេះ ប្រហែល​មិន​អាច​ទៅ​រួច​នោះ​ឡើយ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម