អ្នកគាំទ្រផ្ដើមដាក់ញត្តិប្រឆាំង Dispatch ក្រោយទម្លាយព័ត៌មាន Kai និង Jennie ទាក់ទងគ្នា

  • 2019-01-04 01:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀងរាល់​ឆ្នាំ ខាង​បណ្ដាញ​សារព័ត៌មាន Dispatch តែង​តែ​ទម្លាយ​ព័ត៌មាន​ស្នេហា​រវាង​តារា​ល្បី​ៗ​នៅ​ថ្ងៃ​ទី ០១ ខែ​មករា។ សម្រាប់​ឆ្នាំ​ ២០១៩​នេះ ព័ត៌មាន​ទំនាក់​ទំនង​ស្នេហា​រវាង​សមាជិក​ក្រុម BLACKPINK តារា​ចម្រៀង Jennie និង​សមាជិក​ក្រុម EXO តារា​ចម្រៀង Kai កំពុង​ស្ថិត​លើ​ទំព័រ​មុខ​នៃ​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន។ ព័ត៌មាន​ថា​ទាក់ទង​គ្នា​នេះ ត្រូវ​បាន​បែក​ធ្លាយ​នៅ​ពេល​ដែល​ខាង​សារព័ត៌មាន Dispatch បាន​ប្រមាញ់​រូបថត​របស់​គូ​ស្នេហ៍​តារា​ល្បី​មួយ​គូ​នេះ​កំពុង​ចំណាយ​ពេលវេលា​ជាមួយ​គ្នា​ស្ងាត់​ៗ។

ប៉ុន្មាន​ម៉ោង​ក្រោយ​ព័ត៌មាន​បាន​ទម្លាយ​ពាស​ពេញ​បណ្ដាញ​សង្គម ខាង​ផលិតកម្ម SM ក៏​បាន​ចេញ​ក្ដី​ប្រកាស​ថា Kai និង Jennie កំពុង​មាន​ចិត្ត​លើ​គ្នា​ទៅវិញ​ទៅ​មក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទាំង​មហាជន​ទូទៅ រួម​ទាំង​អ្នក​គាំទ្រ​បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេង​ៗ​គ្នា។ មួយ​ចំនួន​បាន​បង្ហាញ​ការ​គាំទ្រ និង​អបអរ​ចំពោះ​គូ​ស្នេហ៍​​វ័យ​ក្មេង​មួយ​គូ​នេះ ខណៈ​មួយ​ចំនួន​ទៀត​បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​ទៅ​វិញ។ ក្នុង​នោះ​ដែរ ក៏​មាន​ក្រុម​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ដាក់​ការ​វាយ​ប្រហារ​របស់​ពួកគេ​ទៅ​លើ​សារព័ត៌មាន Dispatch។ ពួកគេ​បាន​អះអាង​ថា សារព័ត៌មាន​មួយ​នេះ បាន​រំលោភ​បំពាន​សិទ្ធិ​ឯកជន​របស់​សិល្បករ ហើយ​ពួកគេ​ក៏​បាន​ធ្វើការ​ទាមទារ​បិទ​បណ្ដាញ​សារព័ត៌មាន​មួយ​នេះ​ចោល​ផង​ដែរ។

ចំពោះ​ញត្តិ​ដែល​ពួកគេ​បាន​ដាក់​ទៅ​ខាង​រដ្ឋាភិបាល​នោះ​មាន​ឈ្មោះ​ផ្សេង​ៗ​គ្នា ដោយ​ក្នុង​នោះ​មាន​ដូច​ជា "សូម​បិទ Dispatch ដែល​ជា​សារព័ត៌មាន​រំលោភបំពាន​សិទ្ធិ​ឯកជន​របស់​សិល្បករ" “ទាមទារ​ឲ្យ​មាន​ការ​បិទ​សារព័ត៌មាន Dispatch” “Dispatch រំលោភបំពាន​សិទ្ធិ​ឯកជន" ជា​ដើម ដែល​ញត្តិ​ទាំង​នេះ​ត្រូវ​បាន​បង្ហោះ​លើ​វិប​សាយ​របស់ Blue House ដោយ​ផ្ទាល់៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម