គិត​ត្រឹម​ពេល​នេះ ណាហ្គាវើល ចុះកុងត្រា​​បាន​កីឡាករ​បរទេស២នាក់ និង​ខ្មែរ៧​​នាក់​​ត្រៀម​រដូវ​កាល​ថ្មី

  • 2019-01-04 02:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៩ ​នេះ​​ក្លឹប​បាល់ទាត់​ណាហ្គាវើល ប្រមូល​បាន​ធនធាន​កីឡាករ​ខ្មែរ​៧​រូប និង​បរទេស​បាន​ពីរ​រូប​ហើយ ដើម្បី​ត្រៀម​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៩ ដែល​គ្រោង​ចាប់​ផ្ដើម​ខែ​មេសា។

លោក មាស ចាន់ណា

លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ណាហ្គាវើល​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ពេល​នេះ​ក្លឹប​របស់​ខ្លួន​ចុះ​កុង​ត្រា​ផ្លូវ​ការ​ជាមួយ​កីឡាករ​បរទេស​ពីរ​រូប​គឺ ខ្សែ​ការពារ Anderson និង​ខ្សែ​បម្រើ Esoh Omogba ដែល​យក​មក​ពី​បឹង​កេត។ សម្រាប់​កីឡាករ​ខ្មែរ​បាន​ចុះ​​កុង​ត្រា​យក​បាន​​៧ ​នាក់​គឺ​កីឡាករ​ថ្នាល​របស់​បាទី​៣ រូប​​យក​មក​ពី​វេស្ទើន ២ នាក់ និង​កីឡាករ​ដែល​លេង​នៅ​ពាន​ពាក់​កណ្ដាល​អាជីព​២​រូប។

មាស ចាន់​ណា ក៏​កំពុង​ស្វែង​រក​កីឡាករ​បរទេស​បន្ថែម​ពីរ​រូប​ទៀត​ ដើម្បី​ត្រៀម​ការ​ប្រកួត​​​​ AFC Cup 2019 ដែល​គ្រោង​ចាប់​ផ្ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​