ជឿទេថា ប្រើ​ទូរសព្ទឬទទួលទាន​គ្រឿង​ស្រវឹង​ពេល​បើក​បរ មានអត្រាគ្រោះ​ថ្នាក់​ខ្ពស់កម្រិតណា?

  • 2019-01-04 03:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំនួន​អះអាង​ថា​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ និង​ការ​ប្រើ​ប្រាស់​ទូរសព្ទ​ពេល​កំពុង​បើក​បរ​ ធ្វើ​ឲ្យ​អ្នក​បើក​បរ​មាន​ប្រតិ​កម្ម​យឺត​ជាង​អ្នក​មិន​ទទួលទាន​គ្រឿង​ស្រវឹង ឬ​ប្រើទួ​រសព្ទ​។

(បុរសម្នាក់​កំពុង​ប្រើ​ទូរសព្ទ​ពេល​បើក​បរ)

អង្គការ​មូល​និធិ​បង្កា​របួស​អាស៊ី​បាន​រក​ឃើញ​ថា​អ្នកប្រើ​ប្រាស់​ទូរសព្ទ​ពេល​កំពុងប​បើក​បរ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​៤ដង​ខ្ពស់ជាង​អ្នក​មិន​ប្រើ។ ប្រភព​ដដែល​បន្តថា​ជាធម្មតា​អ្នក​បើក​បរ​ត្រូវ​ការ​ពេល​វេលា​១,៥​វិនាទី​សម្រាប់​សម្រេចចិត្ត​ក្នុង​ការ​ដោះ​ស្រាយ​ឧបសគ្គ​ពេល​បើក​បរ តែ​ថា​ពេល​ប្រើទូរសព្ទ​ រយៈ​ពេលនេះ​កើន​ដល់​៣​វិនាទី។​

ការ​ប្រើ​ប្រាស់​ទូរសព្ទ​ដោយពុំមាន​ឧបករណ៍​ភ្ជាប់​សំឡេង​ពេល​កំពុង​បើក​បរ​សម្រាប់​អ្នកជិះ​ម៉ូតូ​នឹង​ត្រូវ​ផាកពិន័យជា​ប្រាក់​ចំនួន​១៥ ០០០​រៀល អ្នកបើក​បរ​រថយន្តធុនស្រាល​២៥ ០០០​រៀល និង​អ្នកបើក​បរ​រថយន្តធុនធ្ងន់​ចំនួន​៥០ ០០០រៀល។ នេះ​បើ​តាម​អនុក្រឹត្យ​ស្តីពីការ​ពិន័យ​អន្តរការណ៍។​

​ថ្វី​ត្បិត​តែ​គ្រោះ​ថ្នាក់អាច​កើតមាន​ឡោះង​ខ្ពស់​ និង​មាន​ការពិន័យ​បែប​នេះក្តី​ក៏ន​ចំនួន​អ្នក​បើក​បរ​ប្រើ​ប្រាស់ទូរសព្ទ​នៅ​តែ​មាន​ច្រើន​នៅឡើង។​

បើ​យោង​តាម​លទ្ធ​ផល​សិក្សា​បរស់​របស់អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​អ្នកប្រើ​ប្រាស់​ផ្លូវ​តាម​សហគមន៍​ មាន​៦០​ភាគ​រយ​នៃអ្នក​តប​សំនួរ​ជាអ្នក​បើក​បរ​ម៉ូតូ​ប្រើ​ប្រាស់ទូរសព្ទ​ដៃ និងមានត​១៦​ភាគ​រយ​ប៉ុណ្ណោះ​បាន​ប្រើ​ឧបករណ៍ភ្ជាប់​សំឡេង។​

ដោយឡែក​​ ការ​ទទួលទាន​គ្រឿង​ស្រវឹង​វិញ​ កាសិក្សា​ពី​ផល​ប៉ះពាល់​នៃ​គ្រោះ​ស្រវឹង​លើ​អ្នក​បើក​បរ​របស់​សាកល​វិទ្យាល័យ​បច្ចេក​វិទ្យា​នៃក្រុង​ប៉េកាំង ចេញ​ផ្សាយ​កាល​ឆ្នាំ​២០១៤ បង្ហាញ​ថា​អ្នក​ទទួលទានគ្រោះង​ស្រវឹង​មានអត្រា​គ្រោះ​ថ្នាក់​ ចរាចរណ៍​ពីរ​ដង​ខ្ពស់ជា​ងអ្នក​មិន​ទទួលទាន​គ្រឿង​ស្រវឹង។

បើ​តាម​ការសិក្សា​នេះ​ គ្រឿង​ស្រវឹង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី​ក្នុងការ​បើក​បរ ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ប្រ​តិកម្ម​យឺត​ជា​ដើម។​

ច្បាប់​ចរាចរណ៍​កម្ពុជា​ហាម​អ្នក​បើក​បរ​មាន​ជាតិ​អាល់កុល០,២៥មីលីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ និង​អ្នកបើក​បរ​ណា​មាន​ជាតិ​អាល់​កុល​ចាប់ពី​០,៤០​មីលីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ប្រ​ឈម​នឹង​ការ​ជាប់​ពន្ធនា​គារ​។

គួរ​បញ្ជាក់ថា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៨ មានចំនួន​​៣ ២៦៧​លើក ថយ​ចុះ​៧​ភាគ​រយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៧។ ដោយឡែក​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​វិញ​មាន​ចំនួន១ ៧៦១ នាក់ ថយ​ចុះ​១៩​នាក់​បើ​ធៀប​នឹង​ឆ្នាំ​២០១៧។ នេះ​បើ​តាម​របាយ​ការណ៍​របស់​នាយក​ដ្ឋាន​សណ្តាប់ ធ្នាប់​ចរាចរណ៍​ផ្ឡូវ​គោក​នៃក្រ​សួង​មហាផ្ទៃ​៕

អត្ថបទ៖ ទូច សុខា