ដើមឆ្នាំថ្មី iPhone XR, XS និង XS Max តម្លៃ​នៅសល់​ប៉ុន្មានដែរ?

  • 2019-01-04 03:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផុត​ឆ្នាំ ២០១៨ ចូល​ឆ្នាំ ២០១៩ នៅ​តាម​ហាង​លក់​កំពុង​ប្រជែង​តម្លៃ​ដាក់​ទូរសព្ទ​ទាំង​ថ្មី​និង​មួយ​ទឹក។

iPhone XR, XS និង XS Max ដែល​ចេញ​លក់​លើ​ទីផ្សារ​ និងកំពុង​ដាក់​លក់​តាម​ហាង​នេះ​និង​មាន​តម្លៃ​ប្រែប្រួល​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍។ នៅ​ហាង Unity, Seang Lin, 3Plus និង​ហាង Angkor Meas កំពុង​ដាក់​លក់ iPhone XR, XS និង XS Max មាន​ជម្រើស​ស៊ីម​ពីរ ស៊ីម​មួយ​ និង​មាន​ជម្រើស​ពណ៌​ទឹក​មាស ពណ៌​ស ពណ៌​ខ្មៅ និង​មាន​តម្លៃ​ខុស​គ្នា​ពី ១០ ទៅ ២០ ដុល្លារ​ អា​ស្រ័យ​តាម​តម្លៃ​នាំ​ចូល​នៃ​​ហាង​និមួយៗ។​

ចង់​ច្បាស់​ឆែក​តម្លៃ​ខាង​ក្រោម៖

iPhone XS Max ស៊ីម​ពីរ

  • iPhone XS Max ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ១៦០ ដុល្លារ
  • iPhone XS Max ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ៣២០ ដុល្លារ
  • iPhone XS Max ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៤៨០ ដុល្លារ

iPhone XS Max ស៊ីម​មួយ

  • iPhone XS Max ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ០៧០ ដុល្លារ
  • iPhone XS Max ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ២០០ ដុល្លារ
  • iPhone XS Max ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៣២០ ដុល្លារ

iPhone XS ស៊ីម​មួយ

  • iPhone XS ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ០៤០ ដុល្លារ
  • iPhone XS ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ២០០ ដុល្លារ
  • iPhone XS ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៣៦០ ដុល្លារ

iPhone XR ស៊ីមពីរ

  • iPhone XR ទំហំ 64GB តម្លៃ​ខ្ទង់ ៨១០ ដុល្លារ
  • iPhone XR ទំហំ 128GB តម្លៃ​ខ្ទង់ ៨៥០ ដុល្លារ
  • iPhone XR ទំហំ 256GB តម្លៃ​ខ្ទង់ ៩១០ ដុល្លារ

ចំពោះ​តម្លៃ​មាន​ធានាពី​ក្រុមហ៊ុន​ផ្លូវ​ការ​ពុំ​មាន​ការ​ប្រែ​ប្រួល​ឡើយ។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

បញ្ជាក់៖ តម្លៃ​អាច​ប្រែ​ប្រួល​បន្ទាប់​បី​ចុះ​ផ្សាយ និង​ខុស​គ្នា​តិច​តួច​បី​ហាង​មួយ​ទៅ​ហាង​មួយ។

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម