Black Pink ក្លាយ​ជា​ក្រុម​ចម្រៀង​ K-Pop ​នារី​ដំបូង​គេ​បំផុត​មាន​ឱកាស​សម្ដែង​នៅ Coachella

  • 2019-01-04 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ Coachella គឺ​ជា​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​ប្រចាំ​៣​ថ្ងៃ​ជាប់​គ្នា ដែល​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ​។ កម្មវិធី​នេះ​តែង​តែ​អញ្ជើញ​តារា​ចម្រៀង​ល្បី​ៗ​លំដាប់​ពិភពលោក​ ឲ្យ​មក​សម្ដែង​​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ជាប់​គ្នា​នេះ ហើយ​អ្វី​ដែល​ថ្មី​សម្រាប់​ឆ្នាំ​២០១៩​គឺ​ ក្រុម​ចម្រៀង​នារី​ Black Pink នឹង​មក​សម្ដែង​ក្នុង​កម្មវិធី​ Coachella ជា​លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ។

​​ក្រុម​ចម្រៀង​នេះ​នឹង​ចូលរួម​សម្ដែង​ក្នុង​ថ្ងៃ​តែ​មួយ ជាមួយ​បណ្ដា​តារា​ល្បីៗ​លំដាប់​ពិភពលោក​ដូច​ជា Childish Gambino, Janelle Monae, the 1975, DJ Snake, Diplo និង Ella Mai ជា​ដើម។ ដូច្នេះ​ Black Pink នឹង​ជា​ក្រុម​កូរ៉េ​ទី​១​នឹង​ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី​ Coachella ជាមួយ​នឹង​​ទេពកោសល្យ​សិល្បៈ​របស់​ពូក​គេ៕

អត្ថបទ៖ ធារ៉ូ