Goo Hye Sun បង្អួតម៉ូដសក់ខ្លី ប្លែកស្រស់ស្អាតដូចក្មេងស្រីទើបពេញវ័យ

  • 2019-01-04 04:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ​ទី ០៣ ខែ​មករា​កន្លង​ទៅ​នេះ តារា​សម្ដែង Goo Hye Sun បាន​បង្អួត​ម៉ូដ​សក់​ខ្លីថ្មី​របស់​នាង ដែល​ស្រស់ស្អាតប្លែក ហើយទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មហាជន​ជា​ច្រើន។

តារាសម្ដែង Goo Hye Sun ធ្លាប់​តែបង្អួតរូបរាងរបស់នាងជាមួយនឹងសក់វែង ថ្មីៗនេះ ភរិយារបស់តារាសម្ដែង Ahn Jae Hyun រូបនេះ បាន​ផ្លាស់ប្ដូររូបរាងរបស់នាងជាមួយនឹងម៉ូដសក់ថ្មី។ ទោះ​បី​ជា​មុខ​របស់​នាង​បច្ចុប្បន្ន រាង​មាន​សាច់​ជាង​មុន​បន្តិច​មែន ប៉ុន្តែ​ជាមួយ​ម៉ូដ​សក់​ខ្លី​ថ្មី​នេះ ​តួ​ស្រី​ក្នុង​រឿង "F4” រូប​នេះ ពិត​ជា​ស្រស់​ស្អាត​ខ្លាំង និង​មើល​ទៅ​ក្មេង​ជាង​វ័យ ប្រៀប​ដូច​ជា​ក្មេង​ស្រី​ទើប​នឹង​ពេញ​ជំទង់​ដូច្នេះ​ដែរ៕

ទស្សនា​រូបភាព​ខាង​ក្រោម​នេះ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា