អ្នកណាខ្លះចង់ជួប Ronaldinho ដើមខែមិនា នេះមកដល់ខ្មែរមែនទែនហើយ
- 2019-01-04 07:59:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកណាខ្លះចង់ជួប Ronaldinho ដើមខែមិនា នេះមកដល់ខ្មែរមែនទែនហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុនស្រាបៀ Tiger នឹងនាំ Ronaldinhoអតីតខ្សែប្រយុទ្ធរបស់ Barcelona នឹងមកដល់ខ្មែរនៅដើមខែមីនា ឆ្នាំ២០១៩ ក្នុងនាមជាទូតសុច្ឆន្ទៈរបស់កម្មវិធី Tiger Street Football Festival 2019 ដែលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅកោះពេជ្រ។
ការប្រកួតឆ្នាំ២០១៩នេះត្រូវបានបង្កើនឡើងរហូតដល់៩តំបន់ដើម្បីតម្រូវតាមការរីកចម្រើននៃកីឡាបាល់ទាត់ និងមានយុវជនចាប់អារម្មណ៍លេងកាន់តែច្រើន។ តំបន់ទាំង៩មានដូចខាងក្រោម៖
មណ្ឌល ខេត្តព្រះសីហនុ ៖ មណ្ឌលនេះក្រុមខេត្តព្រះសីហនុ កំពត កែប និងកោះកុងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៥-៦ ខែមករា។
មណ្ឌល ខេត្តតាកែវ ៖ មណ្ឌលនេះក្រុមខេត្ត តាកែវ ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី១៣ ខែមករា។
មណ្ឌល ខេត្តកំពង់ស្ពឺ ៖ មណ្ឌលនេះក្រុមខេត្តកំពង់ស្ពឺ ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី២០ ខែមករា។
មណ្ឌល ខេត្តបាត់ដំបង ៖ មណ្ឌលនេះក្រុមខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន បន្ទាយមានជ័យមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី២៦ ២៧ ខែមករា។
មណ្ឌល ក្រុងប៉ោយប៉ែត ៖ មណ្ឌលនេះក្រុមខេត្តក្រុងប៉ោយប៉ែត ប៉ៃលិន និងបន្ទាយមានជ័យមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី២ ៣ ខែកុម្ភៈ។
មណ្ឌល ខេត្តសៀមរាប ៖ មណ្ឌលនេះក្រុមខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៨ ៩ ១០ ខែកុម្ភៈ។
មណ្ឌល ខេត្តកំពង់ចាម ៖ មណ្ឌលនេះក្រុមខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី១៦ ១៧ ខែកុម្ភៈ។
មណ្ឌល ខេត្តកណ្ដាល ៖ មណ្ឌលនេះក្រុមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៣ ខែមីនា។
មណ្ឌល រាជធានីភ្នំពេញ ៖ ក្រុមនៅរាជធានីភ្នំពេញមានសិទ្ធិចុះឈ្មោះចូលរួមប្រកួត។ ប្រកួតថ្ងៃទី១៣ ១៤ ១៥ ខែមីនា។
ប្រកួតជុំផ្ដាច់ព្រ័ត្រទូទាំងប្រទេស ៖ ថ្ងៃទី១៦ ១៧ ខែមីនា នៅរាជធានីភ្នំពេញ។