ពី​ ៤៣​-១៩២​លាន​​ដុល្លារ Salah នៅ​លេខ​រៀង​ទី​៤​ក្នុង​ចំណោម​កីឡាករ​​​​ថ្លៃ​បំផុត​ទាំង​១០​​នា​បច្ចុប្បន្ន

  • 2019-01-05 02:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Mohamed Salah របស់​ហង្ស​ក្រហម​បាន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល​មាន​តម្លៃ​​ខ្លួន​ថ្លៃ​បំផុត​នៅ​ក្នុង​ពិភព​បាល់ទាត់​របស់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ដែល​មាន​តម្លៃ ១៦៨,៣ លាន​អឺរ៉ូ (ប្រហែល ១៩២ លាន​ដុល្លារ)។

Salah បាន​កើន​តម្លៃ​ខ្លួន​ពី ៤៣ លាន​ដុល្លារ​​​កាល​ផ្ទេរ​ពី Roma ទៅ Liverpool កាល​ពី​ខែ​មិថុនា​​រដូវ​ក្តៅ​មុន ខណៈ​ដែល​តម្លៃ​ខ្លួន​ខ្សែ​ប្រយុទ្ធ​ហង្ស​ក្រហម​នា​ពេល​បច្ចុប្បន្ន​បាន​កើន​​​ឡើង​ដល់​១៩២​លាន​ដុល្លារ។

យោង​តាម​​ការ​សិក្សា​របស់ KPMG ដែល​ជា​ស្ថាប័ន​សវនកម្ម​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក កីឡាករ​អេហ្ស៊ីប មាន​តម្លៃ​ខ្លួន​ថ្លៃ​​បំផុត​លំដាប់​ទី​៤​ក្នុង​ចំណោម​កីឡាករ​ថ្លៃ​បំផុត​ទាំង​១០​​នៅ​ឆ្នាំ​២០១៩​នេះ។ លេខ​១​គឺ Neymar ២៦១ លាន​ដុល្លារ លេខ​២​គឺ​មិត្ត​រួម​ក្រុម​របស់​គេ Kylian Mbappe ២៤៤,៩លាន​ដុល្លារ លេខ​៣​​គឺ Messi ២៣១,៦ លាន​ដុល្លារ។

Cristiano Ronaldo មិន​ជាប់​ក្នុង​ចំណោម​កីឡាករ​ថ្លៃ​បំផុត​ទាំង​១០​របស់​ពិភពលោក​ទេ ប៉ុន្តែ​អតីត​តារា​ឆ្នើម​ Real Madrid ស្ថិត​នៅ​លេខ​រៀង​ទី​១២​ក្នុង​បញ្ជី​កីឡាករ​ថ្លៃ​បំផុត។

ដោយ​ឡែក​កីឡាករ​ថ្លៃ​បំផុត​​លេខ​រៀង​ទី​៥ ទី​៦ ទី៧​បាន​ទៅ​លើ​ Kane (១៧២,១ លាន​ដុល្លារ) Hazard (១៦៨,៨ លាន​ដុល្លារ) De Bruyne (១៤៧,៤ លាន​ដុល្លារ) ដែល​សុទ្ធ​តែ​ស្ថិត​នៅ​ក្របខ័ណ្ឌ Premier League។ តាម​ពី​ក្រោយ​ដោយ Griezmann លេខ​៨ (១៤៣,១ លាន​ដុល្លារ) Pogba លេខ​៩ (១៣៥,៩ លាន​ដុល្លារ) និង លេខ​១០ Coutinho (១៣៤,៦ លាន​ដុល្លារ)៕

ប្រភព៖ tribuna   ប្រែ​សម្រួល៖ សុខ លាងហ៊ត