ព្រឹក​ថ្ងៃ​បើក​ឆាក Tiger Street Football Festival 2019 មណ្ឌល​ខេត្ត​ព្រះ​សីហនុតឹងតែងខ្លាំង​

  • 2019-01-05 02:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មណ្ឌល​ខេត្ត​ព្រះ​សីហនុ​នៃ​កំពូល​ព្រឹត្តិការណ៍​​បាល់ទាត់​ Tiger Street Football Festival 2019 បាន​បើក​ដំណើរ​ការ​ប្រកួត​នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ឃើញ​ថា​ ការ​ប្រកួត​តឹង​តែង​ខ្លាំង​នៅ​លើ​ទី​លាន​ ប៉ុន្តែ​ក្រោម​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា។

ពីធី​បើក​ការ​ប្រកួត​ព្រឹក​នេះ

ការ​ប្រកួត​ស្ថិត​នៅ​លើ​ទី​លាន​ Tiger Street Football Festival ថ្មី​សន្លាង​ ស្រស់​ស្អាត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឃើញ​ថា ការ​ប្រកួត​បើក​ឆាក​ដំបូង​ ក្រុម​កំពង់ផែ​ស្វយ័ត​ព្រះ​សីហនុ​ A បាន​ប្រើ​ពេល​តាន់​តឹង​បន្តិច​ទៀត​អាច​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម​​ The Black Evil ​​ដើម្បី​ឈ្នះ​ ៣-១។

ចំពោះ​ការ​ប្រកួត​គូ​ទី​២​កាន់​តែ​​តឹង​តែង​ខ្លាំង​ជាង​គូ​ទី​១​នៅ​ពេល​ក្រុមអូសាកូ​ និង​ក្តាម​ថ្ម​ប្រើ​ពេល​វគ្គ​ទី​១​ដោយ​គ្មាន​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​គ្នា។ ចូល​វគ្គ​ទី​២​រហូត​ដល់​នាទី​ចុង​ក្រោយ​ទើប​​ក្រុម​ អូសាកូ​បាន​បំប៉ោង​សំណាញ់​ទី​ក្រុម​ក្តាម​ថ្ម​​​បាន​១​គ្រាប់​ដើម្បី​ទទួល​បាន​ជ័យជម្នះ​តែ​ម្តង។

ការ​ប្រកួត​ជា​ច្រើន​​គូ​ទៀត​នៅ​តែ​បន្ត​ដំណើរ​ការ​ជា​បន្ត​បន្ទាប់​ ហើយ​ឃើញ​ថា តឹង​តែង​ខ្លាំង​ដោយ​សារ​ក្រុម​នីមួយ​ៗ​មិន​ងាយ​ឲ្យ​ដៃ​គូ​ប្រកួត​ទម្លាយ​សំណាញ់​ទី​គ្នា​ងាយ​ៗ​នោះ​ទេ។ ព្រឹត្តិការណ៍​ Tiger Street Football Festival នេះ​ក្រុម​ដែល​ឈ្នះ​ឡើង​វគ្គ​បន្ត ខណៈ​​ក្រុម​ដែល​ចាញ់​​អស់​ឱកាស​ហើយ។

បើ​និយាយ​ពី​អ្នក​គាំទ្រ​វិញ​ពិត​ជា​គួរ​ឲ្យ​កោត​សរសើរ​ដោយ​បាន​មក​គាំទ្រ​​លើក​ទឹក​ចិត្ត​ដល់​ក្រុម​​ជា​ទី​ស្រលាញ់​របស់​ខ្លួន​យ៉ាង​ច្រើន​កុះករ។ ទី​លាន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ជិត​ឆ្នេរ​អូរឈើទាល់​​អង្គុយ​ ឈរ​ទស្សនា​ជុំ​វិញ​តែ​ម្តង​ បើ​ទោះ​ជា​ព្រះ​អាទិត្យ​បាន​ចែង​ចាំង​កម្តៅ​បន្តិច​ក៏​ដោយ។

សម្រាប់​ការ​ប្រកួត​មណ្ឌល​ខេត្ត​ព្រះ​សីហនុ​នេះ​មាន​ក្រុម​ទាំង​អស់​ចូល​រួម​ប្រកួត​ចំនួន​៥៤​ក្រម​ដែល​ត្រូវ​ពេល​២​ថ្ងៃ​ ហើយ​ជ្រើស​រើស​យក​៦​ក្រុម​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជ​ធានី​ភ្នំពេញ៕

សូម​ទស្សនា​ការ​ប្រកួត​​ដែល​ផ្សាយ​ផ្ទាល់​​លើ​ផេក​ផ្លូវ​ការ​របស់​ Tiger

អត្ថបទ៖ ជាន ចាន់រ៉ា