ក្រុម​មាន​កីឡាករ​ហុល្លង់លត់ Diamond ៥-១ ពាន Tiger Street Football Street 2019 ​​មណ្ឌល​ព្រះសីហនុ

  • 2019-01-05 10:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ Villa Vedici រក​បាន​៥​គ្រាប់​ក្នុង​​ជ័យជម្នះ​លើ​ក្រុម​ Dianmond FC ដោយ​លទ្ធផល​ ៥-១ ដើម្បី​បន្ត​ឱកាស​ឡើង​ទៅ​ប្រកួត​ថ្ងៃ​ទី​២​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ Tiger Street Football Festival 2019 នៅ​មណ្ឌល​ខេត្ត​ព្រះ​សីហនុ។

ការ​ប្រកួត​រវាង Villa Vedici (អាវ​ប្រផេះ) និង Dianmond (អាវ​ពណ៌​ត្រួច​ចេក)

ក្នុង​ការ​ប្រកួត​នេះ​ ក្រុម​ Villa Vedici ដែល​មាន​កីឡាករ​ជនជាតិហុល្លង់​២​នាក់​លេង​យល់​ចិត្ត​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​ទាំង​ពីរ​វគ្គ​។ កីឡាករ​គួរ​ឲ្យ​កត់់​សំគាល់​​នោះ​គឺ​ Sjors Van Zoggel រក​បាន​៥​គ្រាប់​ម្នាក់​ឯង​ក្នុង​ជ័យជម្នះ​នេះ។ តាម​លទ្ធផល​គ្រាប់​បាល់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជន​ជាតិ​ហុល្លង់​រូប​នេះ​ក្លាយ​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​គេ​គិត​ត្រឹម​​ល្ងាច​ថ្ងៃ​សៅរ៍​នេះ។ ក្រុម​នេះ​ត្រូវ​បាន​គេ​គិត​ថា​ជា​ក្រុម​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​មណ្ឌល​ព្រះ​សីហនុ ហើយ​ជា​ក្រុម​ដែល​អាច​ឈ្នះ​កៅអី​ឡើង​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជ​ធានី​ភ្នំពេញ​នា​ខែ​មីនា​ខាង​មុខ។

ការ​ប្រកួត​រវាង Villa Vedici (អាវ​ប្រផេះ) និង Dianmond (អាវ​ពណ៌​ត្រួច​ចេក)

ការ​ប្រកួត​ដែល​ប្រព្រឹត្ត​​ទៅ​​កក្រើក​ទី​លាន​ជិត​​ឆ្នេរ​អូរ​ឈើ​ទាល់​នឹង​បន្ត​រហូត​ដល់​ប្រហែល​ជា​ម៉ោង​៧​យប់​ទើប​សម្រាក​ការ​ប្រកួត​ និង​ស្វែង​រក​ក្រុម​បន្ត​ទៅ​ប្រកួត​ថ្ងៃ​អាទិត្យ​ ទី​៦​ខែ​មករា​ស្អែក​នេះ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ។ តាម​ការ​គ្រោង​ទុក​ ការ​ប្រកួត​នឹង​ដំណើរ​ការ​ចំនួន​៤០​ប្រកួត​ទើប​ចប់​សម្រាប់​​ថ្ងៃ​ទី​១​នេះ។

ការ​ប្រកួត​រវាង Villa Vedici (អាវ​ប្រផេះ) និង Dianmond (អាវ​ពណ៌​ត្រួច​ចេក)

អ្វី​ដែល​ពិសេស​រីក​រាយ​សម្រាប់​អ្នក​គាំទ្រ​​ ល្ងាច​ថ្ងៃ​សៅរ៍​នេះ​នឹង​មាន​ការ​ប្រកួត​តន្ត្រី​ដែល​ចូល​រួម​សម្តែង​ដោយ​កំពូល​តារា​ចម្រៀង​ល្បី​ៗ​ជួរ​មុខ​សម្តែង​ជូន​ទស្សនា។ លោក​អ្នក​នឹង​បាន​ជួប​កំពូល​តារា​ចម្រៀង ណុប បាយ៉ារិទ្ធ, ឈិន ម៉ានិច, សុខ ស្រីនាង,បាន មុន្នីល័ក្ខ និង​ នី រតនា​ ជា​ដើម។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​បាល់ទាត់​ Tiger Street Football Festival 2019 កំពុង​ដំណើរ​កាត​ប្រកួត​នៅ​ខេត្ត​ព្រះ​សីហនុ​ដែល​ជា​មណ្ឌល​ទី​១​ ហើយ​ត្រូវ​ជ្រើស​រើស​យក​៦​ក្រុម​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។

ការ​ប្រកួត​រវាង Villa Vedici (អាវ​ប្រផេះ) និង Dianmond (អាវ​ពណ៌​ត្រួច​ចេក)

បន្ទាប់​ពី​ចប់​មណ្ឌល​ខេត្ត​ព្រះ​សីហនុ​ Tiger Street Football Festival 2019 នឹង​បន្ត​ដំណើរ​ទៅ​រៀប​ចំ​ការ​ប្រកួត​នៅ​មណ្ឌល​ទី​២​គឺ​ខេត្ត​តាកែវ​ ថ្ងៃ​​អាទិត្យ​ ទី១៣​ ខែ​មករា សប្តាហ៍​ក្រោយ។

ការ​ប្រកួត​រវាង Villa Vedici (អាវ​ប្រផេះ) និង Dianmond (អាវ​ពណ៌​ត្រួច​ចេក)

លទ្ធផល​សរុបសម្រាប់​ការ​ប្រកួត​ថ្ងៃ​ទី​១​នេះ​ដែល​បង្ហាញ​ពី​ក្រុម​ឡើង​ទៅ​ប្រកួត​ថ្ងៃ​ស្អែក និង​ក្រុម​ដែល​​​អស់​ឱកាស​ក្នុង​ការ​ប្រកួត​នេះ​នឹង​ផ្សាយ​ជូន​​បន្ត​បន្ទាប់​ទៀត៕

សម្រាប់​ព័ត៌មាន​ប្រកួត​មណ្ឌល​ផ្សេង​ៗ​ទៀត​ សូម​ចុចTiger Street Football Festival 2019

អត្ថបទ៖ ជាន ចាន់រ៉ា