ក្រុមធំៗឈ្នះបិទសូន្យទាំងអស់នៅប្រកួត FA Cup ជុំទី៣

  • 2019-01-05 23:45:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតពានធំលំដាប់ទីពីររបស់អង់គ្លេស FA Cup ជុំទី៣បានប្រកួតចប់មួយចំនួនធំកាលពីយប់មិញស្របពេលក្រុមធំៗសុទ្ធឈ្នះឡើងទៅវគ្គបន្តនៅជុំទី៤។

Manchester United បានយកឈ្នះ Reading ២ទល់នឹង០ ស្របពេល Chelsea ផ្ដួល Nottingham Forest ដោយលទ្ធផល ២ - ០ ដូចគ្នា។ Arsenal ឯណោះវិញយកឈ្នះ Blackpool ស្រួលៗដើម្បីកក់កៅអីវគ្គបន្ត ខណ: Spurs បំបាក់ Tranmere ៧-០។ សរុបទៅក្រុមធំៗសុទ្ធតែឈ្នះដោយមិនរបូតគ្រាប់ដូចគ្នា។

ដោយឡែកក្រុមខ្លាំងដទៃទៀតដូចជា Manchester City ត្រូវបើទ្វារផ្ទះស្វាគមន៍ Rotherham នៅយប់នេះ ហើយ Liverpool ត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Wolverhampton នៅយប់ស្អែក៕

អត្ថបទ៖ វីរ័ត្ន